Chelsea ដាច់អហង្ការ​មិន​ឱ្យ Barcelona និង AT Madrid ចូល​ចែចូវ​តារា​ឆ្នើម​១​រូប​នេះ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ​មិន​ចង់​ទទួល​ការ​ជះ​លុយ​ពី Barcelona និង Atletico Madrid មក​លើ​កីឡាករ Willian ក្នុង​តម្លៃ​៣៥​លាន​ផោន​។ ក្លិប​នេះ​នៅ​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ Willian នៅ​ក្លិប​របស់​ខ្លួន ខណៈ​ដែល​កុងត្រា​នឹង​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ​។

Willian បាន​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​មុន​នេះ ជាមួយនឹង​កីឡាករ​មិត្ត​រួម​ក្រុម Eden Hazard ដែល​បច្ចុប្បន្ន​បាន​ទៅ​លេង​ឱ្យ Real Madrid បាត់​។ បើ​ទោះបីជា​មានការ​ចង់​បានជា​ច្រើន​ពី​សំណាក់​ក្លិប​ដទៃ Chelsea មិន​ចង់​លក់​កីឡាករ​ម្នាក់​នេះ​ចេញ​ទេ ដោយ​ចង់ឱ្យ​នៅ​ទាល់តែ​ផុត​កុងត្រា ទើប​ចាំ​គិត​ទៀត​។

នេះ​ក៏​អាច​ដោយសារ​តែ​ក្លិប Chelsea កំពុង​តែ​ត្រូវ​ទទួល​ពិន័យ​មិន​ឱ្យ​ទិញ​កីឡាករ​រយៈពេល​ពីរ​ដង ទើប​បានជា​គេ​មិន​ចង់​លក់​កីឡាករ​ណា​ម្នាក់​ចេញពី​ក្លិប​។ គេ​ត្រូវ​ខំ​រក្សា​កីឡាករ​ខ្លាំង​ៗ​ទុក​ឱ្យ​បាន​ច្រើន តាមតែ​អាច​ធ្វើ​ទៅ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​ក្លិប​តោ​ខៀវ​ក៏​ទាមទារ​ចង់ឱ្យ Willian ពន្យារ​កុងត្រា​ឱ្យ​បាន​ថែម​ពីរ​ឆ្នាំ​ទៀត​។ បើ​ដូច្នេះ​មែន គេ​នឹង​ត្រូវ​នៅ​បន្ត​រហូត​ដល់​ឆ្នាំ​២០២២ ទើប​អាច​មាន​គិតគូរ​ពី​ផ្លូវ​ចេញ​ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ