ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្ពុជា​៩​រូប​ទទួល​ពានរង្វាន់​សហគ្រិន ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៦

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កម្ពុជា​ចំនួន​៩​រូប មាន​លក្ខណៈសម្បត្តិ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ទៅ​ទទួល​ពានរង្វាន់​សហគ្រិន ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៦ នៅ​ក្នុង​ប្រទេស​ថៃ ។ លោកស្រី​សុត ស៊ី​ថុ​ន…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​កម្ពុជា​ចំនួន​៩​រូប មាន​លក្ខណៈសម្បត្តិ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ទៅ​ទទួល​ពានរង្វាន់​សហគ្រិន ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៦ នៅ​ក្នុង​ប្រទេស​ថៃ ។

លោកស្រី​សុត ស៊ី​ថុ​ន ជន​បង្គោល​តំណាង​បណ្តាញ​សហគ្រិន​ស្ត្រី​អាស៊ាន និង​ជា​តំណាង​ក្រសួង​កិច្ចការ​នារី​បាន​សម្ដែង​ការ​កោតសរសើរ និង​ប្រកាស​គាំទ្រ​ចំពោះ​បណ្តា​សហគ្រិន​ស្ត្រី​ប្រចាំ​តំបន់​អាស៊ាន (AWEN) ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ដល់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​ដែល​ក្នុង​នោះ​មាន​សហគ្រិន​ស្ត្រី​ឆ្នើម​កម្ពុជា​ចំនួន​៩​រូប និង​ត្រូវ​បាន​ទទួល​ពានរង្វាន់​មួយ​នេះ​ផង​ដែរ ។ ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី «​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០១៩» កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី​សុត ស៊ី​ថុ​ន បាន​បាន​បញ្ជាក់​ថា ៖«​ចឹ​ង​នៅ​ក្នុង​នាម​ភាគី​មួយ ជន​បង្គោល​មួយ​មក​ពី​ស្ថាប័នរដ្ឋ ខ្ញុំ​សូម​ឲ្យ​មាន​ចំណាប់អារម្មណ៍​ថា ហេតុ​អ្វី​បានជា​ក្រសួង​កិច្ចការ​នារី​គាំទ្រ​ការ​ចូលរួម​នៅ​ក្នុង​បណ្ដាញ​សហគ្រិន ស្ត្រី​អាស៊ាន​» ។

លោកស្រី​បន្ត​ថា កិច្ចប្រជុំ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់​ដោយសារ​យើង​ដឹង​ហើយ​ថា បណ្ដាញ​សហគ្រិន​ស្ត្រី​អាស៊ាន គឺជា​អ្នក​ឈានមុខ​គេ​បង្អស់​នៅ​ក្នុង​ការ​លើកកម្ពស់ និង​បង្កើន​ភាព​អង្គ​អាច​ដល់​សហគ្រិន​ស្ត្រី​នៅ​អាស៊ាន ។ យើង​ក្រសួង​កិច្ចការ​នារី សូម​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ដែល​មាន​គោលដៅ​លើកកម្ពស់​ផលិតភាព កម្លាំង​ការងារ​ស្ត្រី​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​សហគ្រិនភាព​ស្ត្រី និង​បង្កើន​លក្ខខណ្ឌ​បរិយាកាស​សម​ស្រប​សម្រាប់​អភិវឌ្ឍន៍​ធុរកិច្ច​របស់​ស្ត្រី​ប្រកបដោយ​ចីរភាព​។

លោកស្រី​សង្កត់ធ្ងន់​ថា កិច្ចប្រជុំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​បី​ថ្ងៃ​នៅ​ប្រទេស​ថៃ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​សកម្មភាព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួម​មាន ៖ ការ​ចែករំលែក​នូវ​ទស្សនៈ​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​ទាក់ទង​ជាមួយ​វិស័យ​ធុរកិច្ច​របស់​កម្ពុជា​មានការ​ដោះ​ដូរ​បទ​ពិសោធន៍ ការ​ចែករំលែក​បទ​ពិសោធន៍ និង​ការ​បង្កើត​ជា​បណ្ដាញ​ធុរកិច្ច​រវាង​សហគ្រិន អ្នក​ធុរកិច្ច​នៃ​ប្រទេស​ទាំង​១០​នៅ​ក្នុង​អាស៊ាន​ទាំងមូល​ផង​ដែរ ។

ចំណែក​លោក​ស្រ៊ាត មុំ​សុភា អនុប្រធាន សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​ជន​បង្គោល តំណាង AWEN បាន​លើក​ឡើង​ថា «​យើង​នឹង​មាន​ព្រឹត្តិការណ៍​ណែនាំ​អំពី​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នាទី​ក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​ឡង់ ក្នុង​ឆ្នាំ​២០១៩​នេះ ។ យើង​បាន​បង្កើត​គណៈកម្មការ​អន្តរ​សមាគម​ផ្សេង​ៗ​គ្នា​ជា​ច្រើន​រួម​មាន ៖ CCC, CWEA, CWBF, JCI , YEAC និង CATA ដែល​បាន​ធ្វើការ​សំភាសន៍​ពិចារណា និង​សំ​រឹត​សំ​រាង​សមាសភាព​បេក្ខជន​នីមួយ​ៗ​ទៅ​លើ​គុណសម្បត្តិ លក្ខណៈ វិនិច្ឆ័យ​នានា​នៃ​បែបបទ ក្នុង​ការ​ទទួល​ពានរង្វាន់​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​» ។ លោកស្រី​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​គណៈកម្មការ​បាន​ជ្រើសរើស​បាន​បេក្ខជន​ស្ត្រី​កម្ពុជា​ចំនួន​៩​រូប ដែល​មាន​លក្ខណៈសម្បត្តិ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ទៅ​ទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​៦​នេះ ។

សូម​បញ្ជាក់​ថា AWEN នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​ប្រចាំឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ៖ «Globalization 4.0 and Beyond» (​ដែល​ប្រែជា​ភាសា​ខ្មែរ​ថា «​សកលភាវូបនីយកម្ម ៤.០ និង​លើស​ពី​នេះ​») ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២០-២១-២២ ខែមិថុនា ឆ្នាំ​២០១៩ នា​ប្រទេស​ថៃ ។ គោលបំណង​នៃ​ព្រឹ​ត្ត​ការណ៍​នេះ គឺ​ដើម្បី​អនុវត្ត និង​ទ​ស្សន្ត​នៃ​ផែនការ​ការងារ​យុទ្ធសាស្ត្រ AWEN ដោយ​ភ្ជាប់​ការ​ចែករំលែក និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​បទ​ពិសោធន៍​តាម​រយៈ​វេទិកា និង​បណ្តាញ​ផល​ប៉ះពាល់ និង​ដើម្បី​លើកកម្ពស់ ការ​ផ្តល់​សិទ្ធិ​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​ក៏​ដូច​ជា ការ​ទទួលស្គាល់​នូវ​សមិទ្ធផល និង​ការ​រួមចំណែក​របស់​សហគ្រិន ស្ត្រី​អាស៊ាន​ទាំងមូល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ