ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ទាំង​សមត្ថកិច្ច និង​ពលរដ្ឋ​នាំ​គ្នា​គាស់​មនុស្ស​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត​មក​ក្រៅ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១ និង​៥២ ស្ថិត​នៅ​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១ និង​៥២ ស្ថិត​នៅ​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​រថយន្ត ដែល​បើកបរ​ដោយ​ជន​រង​គ្រោះ​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​ពីក្រោយ ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​រថយន្ត​ដែល​បាន​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ​ម៉េ​ង លាង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​បាន​បើករថយន្ត​ដឹក​កុងតឺន័រ​ម៉ាក ISUZU ពណ៌​ស ចង្កូត​ស្ដាំ ជា​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ត្បូង​ពេជ្រ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A- 0397 សណ្ដោង​រ៉ឺ​ម៉ក​ដឹក​កុងតឺន័រ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4 A- 05 06 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 3A- 4770 ដែល​កំពុង​ឈប់​ស្ងៀម​មិន​មាន​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​នោះ​ទេ គឺ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​កៀប​ជាប់​អ្នកបើកបរ​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​គាស់​យក​ជន​រង​គ្រោះ​ដែល​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​មក​ដាក់​ខាងក្រៅ​រួច​ក៏​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង ក្នុង​មួយ​គ្រឿង​ដែល​បុក​គេ​ពីក្រោយ​បាន​ខូចខាត​ខ្ទេច​កាប៊ី​ន​មុខ​ទាំងស្រុង និង​មួយ​គ្រឿង​ទៀត​ខូចខាត​ពីក្រោយ​ស្រាល ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សង្ស័យ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ បើក​ក្នុង​ស្ថានភាព​ងងុយដេក ហើយ​មួយភាំង​ទើប​ទៅ​បុក​រថយន្ត​ឈប់​ស្ងៀម​ពីក្រោយ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​ដាក់​នៅ​មុខ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ