ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើរតួរ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង ការ​បណ្តុះបណ្តាល​បច្ចេក​វ​ទេស​និង​វិជ្ជាជីវៈ បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​ពលរដ្ឋ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​កំពុងធ្វើការ​យ៉ាង​សកម្ម​នៅ​តាម​កន្លែង​ការងារ​។ តែបើ​ទោះបីជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​ជា​ច្រើន​នូវ​ពុំ​ទាន់​យល់​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​បណ្តុះបណ្តាល​នេះ​នៅឡើយ​ទេ​។ ​ លោក បណ្ឌិត ពេ​ជ…


រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង ការ​បណ្តុះបណ្តាល​បច្ចេក​វ​ទេស​និង​វិជ្ជាជីវៈ បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​ពលរដ្ឋ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​កំពុងធ្វើការ​យ៉ាង​សកម្ម​នៅ​តាម​កន្លែង​ការងារ​។ តែបើ​ទោះបីជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​ជា​ច្រើន​នូវ​ពុំ​ទាន់​យល់​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​បណ្តុះបណ្តាល​នេះ​នៅឡើយ​ទេ​។

លោក បណ្ឌិត ពេ​ជ សោភ័ន​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ក្នុង​ក្នុង​ពិធី​បើក​ទិវា​ជាតិ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ១៥​មិថុនា ថា ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើរតួរ​នាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស ព្រម​ការ​បង្កើត​និង​ទទួល​បានការ​ងារ​ធ្វើ​កាន់តែ​ល្អ និង​ការ​ជំរុញ​លើកកម្ពស់​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រជាពលរដ្ឋម្នាក់​ៗ​។

លោក​បណ្ឌិត​បាន​បន្ត​ថា​« បើ​យើង​ពិនិត្យ​មើល​ក្នុង​ជីវភាព​រស់នៅ​របស់​យើង​រៀងរាល់ថ្ងៃ យើង​នឹង​ឃើញ​ថា អ្នក​ដែល​ទទួល​បានការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ កំពុង​បំពេញការងារ​យ៉ាង​សកម្ម និង​ចូលរួម​ចំណែក​ដ៏​សំខាន់​នៅ​គ្រប់​ទីកន្លែង​។​បច្ចុប្បន្ន មហាជន​ភាគច្រើន ក៏​ដូច​ជា​សិស្សានុសិស្ស និង​អាណាព្យាបាល នៅ​ពុំ​ទាន់​មានការ​យល់​ដឹង​ច្បាស់​ពី​សារៈ​ប្រយោជន៍ និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នោះ​ទេ​»​។ តាម​លោក​បណ្ឌិត ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ​ធ្វើការ​បំពាក់ និង​អភិវឌ្ឍ​ជំនាញ​និង​សមត្ថភាព​ជា​បន្តបន្ទាប់​ពេញ​មួយ​ជីវិត​ការងារ សំដៅ​បំពេញ​ទៅ​នឹង​តម្រូវការ​ការងារ​និង​អាជីព​ក្នុង​ទីផ្សារ​ការងារ​ប​ច្ចុន្ន និង​ទៅ​អនាគត ដើម្បី​ឆ្លើ​ប​តប​បាន​ទៅ​នឹង​ការ​ការ​ប្រែប្រួល​តម្រូវការ​ជំនាញ និង​ការ​ផ្លាស់​ប្តូរ​ការងារ ស្រប​តាម​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ក្តី​ប្រាថ្នា​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ​។

លោក​បណ្ឌិត​លើក​ឡើង​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​បន្ត​មាន​ភាព​មិន​ប្រាកដប្រជា មាន​សភាព​កាន់តែ​ស្មុគស្មាញ​និង​ប្រែប្រួល​ឆាប់រហ័ស ដោយសារ​ការ​កើតឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម ជំ​លោះ​ភូមិសាស្ត្រ​នយោបាយ និង​ការ​បន្ត​សម្រេច​បាន​កំណើន​ទាប​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ជាដើម​។ ទន្ទឹម​នេះ ការ​កើត​មាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដោយសារ​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស កំពុង​ជះ​ឥទ្ធិពល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូវ​របៀបរបប​ប្រតិបត្តិការ​ធុរកិច្ច​និង​ការ​បំពេញការងារ និង​តម្រូវការ​ជំនាញ​គ្រប់​ប្រភេទ​។ សូ​ម្បី​តែ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ យើង​ក៏​សង្កេត​ឃើញ​មានការ​ផ្លាស់​ប្តូរ​ដែល​បណ្តាល​មក​ពី​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នេះ​ដែរ ដូច​ជា​ការ​ផ្តល់​សេវា​រថយន្ត​តាក់ស៊ី សេវា​ធនាគារ​-​ហិរញ្ញវត្ថុ ការ​ទិញ​-​លក់ទំនិញ ឬ​ការ​កក់​សណ្ឋាគារ​និង​សំបុត្រ​យន្តហោះ​ជាដើម​។ កត្តា​នេះ​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ការងារ ព្រមទាំង​ការ​បង្វែ​ការ​ទុន​វិនិយោគ​ត្រឡប់​ទៅ​ប្រទេស​អភិវឌ្ឍ​ដែល​ជា​ប្រភព​ដើម​នៃ​ទុន​វិញ ដោយសារ​ការ​អាច​ប្រើប្រាស់​ស្វ័យប្រវត្តិកម្ម រ៉ូ​បូត និង​បញ្ញា​និម្មិត​ជំនួស​ឱ្យ​កម្លាំង​ពលកម្ម​និង​បញ្ញា​មនុស្ស​។

លោក​បណ្ឌិត​បន្ត​ថា ក្នុង​បរិបទ​ដែល​ខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និង​ពិភព​ការងារ មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដូច្នេះ កម្លាំង​ពលកម្ម​ទាំងអស់​ត្រូវ​តែ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​រត់​ដេញ​តាម ហើយ​អ្នក​ដែល​នឹង​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ គឺ​អ្នក​ដែល​ផ្តួចផ្តើម​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុង​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ថ្មី​ៗ​ដែល​កំពុង​លេច​រូបរាង​ឡើង និង​អនុវត្ត​ការ​សិក្សា​ពេញ​មួយ​ជីវិត​ដើម្បី​ឈាន​ទៅ​ចាប់​យក និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ចំណេះដឹង និង​ជំនាញ​ចាំបាច់​ជា​បន្តបន្ទាប់​ឥត​ដាច់ ដើម្បី​អាច​ឆ្លើយ​តប​ទាន់​ការ​ប្រែប្រួល​ដ៏​ឆាប់រហ័ស​នៅ​ក្នុង​ទីផ្សារ​ការងារ​។

​លោក​បណ្ឌិត​គូសបញ្ជាក់​ថា «​ប្រឈម​នឹង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​បូក​បញ្ចូល​នូវ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​កំណើន​ថ្មី​តាម​វិស័យ​សំខាន់​ៗ ជា​ពិសេស គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ សំដៅ​បន្ត​ធ្វើការ​កែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ឈាន​ទៅ​ពឹងផ្អែក​លើ​កំណើន​ដែល​ជំរុញ​ដោយ​ផលិតភាព និង​ការ​បង្កើត​តម្លៃបន្ថែម​ក្នុងស្រុក ចាក​ចេញពី​មូលដ្ឋាន​កំណើន​ដែល​ជំរុញ​ដោយ​ការ​ប្រើប្រាស់​ពលកម្ម​ជំនាញ​ទាប​-​ថ្លៃដើម​ទាប​, និង​ត្រៀមខ្លួន​ឈោង​ចាប់​យក​ឱកាស ក៏​ដូច​ជា ជំនះ​ផលវិបាក​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ នេះ ដែល​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​អាច​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង​របស់​ខ្លួន រក្សា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការ​បង្កើត​ការងារ​កាន់តែ​ល្អ ឈាន​ទៅ​សម្រេច​បាន​នូវ​ក្តី​ប្រាថ្នា​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

ក្នុង​នោះ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ផ្តោត​លើ ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស កា​រលើ​កម្ពស់​សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ និង​ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ​និង​ការ​គាំពារ​សង្គម ត្រូវ​បាន​ចាត់ទុកជា​អាទិភាព​ខ្ពស់​បំផុត​មួយ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ