ចាប់បានហើយ…អ្នកបង្កៃគ្រាប់បេ40 ក្បែរអនុវិទ្យាល័យរួតចំប៉ី
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត ជនសង្ស័យជាអ្នកដាក់បង្កៃគ្រាប់បេ៤០ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។…
ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត ជនសង្ស័យជាអ្នកដាក់បង្កៃគ្រាប់បេ៤០ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។…
ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត ជនសង្ស័យជាអ្នកដាក់បង្កៃគ្រាប់បេ៤០ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ ជនសង្ស័យរូបមានឈ្មោះ ហេង ចន្ថា អតីតយោធានៅវរសេនាតូចលេខ៤០២ ។
គួររំលឹកថា ជនអនាមិកបានយកគ្រាប់បេ៤០ចំនួន៤គ្រាប់ និងគ្រាប់ដេកាមួយគ្រាប់ ទៅបង្កៃនៅក្បែរអនុវិទ្យាល័យរួតចំប៉ី ហើយត្រូវបានអ្នកស្រុកប្រទះឃើញ កាលពីថ្ងៃទី១៦ មិថុនា និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ។ ការបង្កៃគ្រាប់នេះ ស្ថិតនៅខាងក្រោយសាលារៀន ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ។ អ្នកស្រុកដែលប្រទះឃើញគ្រាប់នេះឱ្យដឹងថា ពេលពួកគាត់ដើរទៅខាងក្រោយអនុវិទ្យាល័យខាងលើ ស្រាប់តែប្រទះឃើញគ្រាប់បេ៤០និងគ្រាប់ដេកាសរុបចំនួន៥គ្រាប់ថ្មីសន្លាងដែលទំនងទើបយកចេញពីកេសមកដាក់ជាលក្ខណៈបង្កៃ ដោយបញ្ឈរកន្ទុយគ្រាប់នៅក្នុងរណ្ដៅនិងរាយរំសេវព័ទ្ធជុំវិញ ក្នុងគោលដៅដុតបំផ្ទុះគ្រាប់ទាំងនោះឱ្យហោះធ្លាក់នៅកន្លែងណាមួយ ។
អ្នកស្រុកនិយាយថា នៅពេលប្រទះឃើញគ្រាប់ដែលគេដាក់តម្រៀបគ្នានៅក្នុងរណ្ដៅក្បែរភូមិនិងក្បែរសាលារៀនបែបនេះ ពួកគាត់ក៏រាយការណ៍ជូនសមត្ថកិច្ចនិងជំនាញភ្លាមៗឲ្យមកពិនិត្យ ។សមត្ថកិច្ចបានឱ្យដឹងថា គ្រាប់ដែលអ្នកស្រុកប្រទះឃើញចំនួន៥គ្រាប់នេះមាន គ្រាប់បេ៤០ ចំនួន៤គ្រប់ផលិតនៅអតីតសហភាពសូវៀត និងគ្រាប់ដេកា១គ្រប់ ដែលកប់ក្នុងរណ្ដៅនិងចាក់រំសេវ ឃ្លាតពីគ្នាប្រមាណ១០០ម៉ែត្រ ស្ថិតនៅខាងក្រោយអនុវិទ្យល័យរួតចំប៉ី ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ។
សមត្ថកិច្ចជំនាញបានប្រមូលយកគ្រាប់ ដែលជនមិនស្គាល់មុខយកទៅបង្កៃក្នុងគោលបំណងមិនល្អនេះ ទៅរក្សារទុកនៅទីកន្លែងមានសុវត្ថិភាពហើយ ។ ក្រុមមន្ត្រីមិនទាន់ហ៊ានសន្និដ្ឋានបែបណានៅឡើយទេ ជុំវិញការបង្កៃគ្រាប់នេះ ។ ទោះបីជាបែបណា ក្រុមមន្ត្រីក៏មិនផ្តល់ព័ត៌មានណាមួយដល់អ្នកសារព័ត៌មាននោះទេ ដោយសំអាងថាទុកពេលស្រាវជ្រាវសិន ព្រោះការដាក់បង្កៃគ្រាប់បែបនេះ មិនមែនមិនមានចេតនាមិនល្អណាមួយនោះទេ ឬការធ្វើនេះគ្រាន់តែជាការបង្កឱ្យមានការភ្ញាក់ផ្អើលព្រោះថា កន្លែងដែលជនមិនស្គាល់មុខបង្កៃគ្រាប់នេះហាក់ដូចជាបង្កឱ្យមានមហន្តរាយដល់សាលារៀន ឬភូមិអ្នកស្រុក តើគេមានប្រយោជន៍អ្វីធ្វើបែបនេះទៅកើត ? (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ