ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែប៉ុន្មានថ្ងៃទៀតទេ ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​​រង្វង់​មូល​នាង​គ​ង្ហី​ង​គ្រោង​ដាក់​ឱ្យ​ប្រើ​​​ជា​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន OCIC បាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន OCIC បាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

បើ​គិត​មក​ដល់​ពេល​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ បាន​រួចរាល់​ស្ទើរ​ទាំងស្រុង​ហើយ នឹង​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ចាប់ពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​តទៅ​។ ចំណែក​​ក្នុង​គោលបំណង គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ការ​ធ្វើ​ចរាចរណ៍ និង​ធានា​បាន​នូវ​សុវត្ថិភាព​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង គឺ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត នៅ​ក្បែរ​ផ្សារ​ជម្ពូ​វ័​ន្ដ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន​២​កន្លែង និង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មក​រា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ