ពាក្យថាសប្បុរសគឺអ្នកមិនប្រព្រឹត្តអាក្រក់ដោយកាយវាចាចិត្ត បានដល់អ្នកប្រព្រឹត្តល្អ អ្នកត្រឹមត្រូវ ពួកសប្បុរស ។ លោកអ្នកជាសប្បុរសមិនដែលបៀតបៀន ចាក់ដោត ឬចងកម្មពៀរអ្នកដទៃឡើយ ព្រោះពាក្យថាសប្បុរសគឺសំដៅទៅលើមនុស្សល្អស្រេចទៅហើយលោកតែងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខចម្រើន ។
សប្បុរសលោកមានធម៌៤យ៉ាងនៅក្នុងសន្តានជានិច្ចគឺៈ
១-លោកអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្តជាប្រក្រតី
២-លោកតែងស្តាប់ពាក្យប្រៀនប្រដៅរបស់បណ្ឌិតអ្នកប្រាជ្ញដោយគោរព
៣-រមែងត្រិះរិះឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ ក្នុងផ្លូវសុចរិត
៤-តែងប្រតិបត្តិធម៌សមគួរដល់ធម៌ដែលបានត្រិះរិះឃើញថាត្រឹមត្រូវហើយនោះ ។
លោកអ្នកជាសប្បុរសកាលបើមានជីវិតរស់នៅដរាបណា សន្តានចិត្តរបស់លោកតែបង្កប់នូវធម៌ទាំង៤នេះជាប្រក្រតី ឥរិយាបថទាំង៤រមែងប្រព្រឹត្តទៅក្នុងផ្លូវសុចរិតជាដរាប ។
ចែករំលែកព័តមាននេះ