ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ប្រទេស​​មាន​ភ្លើង​ប្រើ​វិញ​ហើយ ក្រោយ​ការ​ដាច់​ភ្លើង​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​

4 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន​-​អ៊ុយ​រូ​ហ្គា​យ ៖ ក្រោយ​ការ​ដាច់​ភ្លើង​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​កាលពី​ថ្ងៃ​ទី​១៦​មិថុនា បណ្ដាល​ឲ្យ​ប្រជាជន​អា​ហ្ស​ង់​ទី​ន​៤៤​លាន​នាក់​និង​ប្រជាជន​អ៊ុយ​រូ​ហ្គា​យ​៣,៥​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ងងឹត ក្រោយ​ពី​បណ្ដាញ​អគ្គិសនី​អា​ហ្ស​ង់​ទី​ន​មិន​ដំណើរការ​មក​។ បន្ទាប់​ពី​ដាច់​ភ្លើង​ទាំងស្រុង​ជា​ច្រើន​ម៉ោង​នា​ពេល​ព្រឹក ភ្លើង​បាន​ស្ដារ​ឡើង​វិញ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ទាំង​២ ដោយ​នា​យប់​ថ្ងៃ​ទី​១៦​មិថុនា បណ្ដា​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់ មាន​ភ្លើង​ប្រើប្រាស់​ឡើង​វិញ​ធម្មតា​ហើយ​។…

ប្រទេស​អា​ហ្ស​ង់​ទី​ន​-​អ៊ុយ​រូ​ហ្គា​យ ៖ ក្រោយ​ការ​ដាច់​ភ្លើង​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​កាលពី​ថ្ងៃ​ទី​១៦​មិថុនា បណ្ដាល​ឲ្យ​ប្រជាជន​អា​ហ្ស​ង់​ទី​ន​៤៤​លាន​នាក់​និង​ប្រជាជន​អ៊ុយ​រូ​ហ្គា​យ​៣,៥​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ងងឹត ក្រោយ​ពី​បណ្ដាញ​អគ្គិសនី​អា​ហ្ស​ង់​ទី​ន​មិន​ដំណើរការ​មក​។

បន្ទាប់​ពី​ដាច់​ភ្លើង​ទាំងស្រុង​ជា​ច្រើន​ម៉ោង​នា​ពេល​ព្រឹក ភ្លើង​បាន​ស្ដារ​ឡើង​វិញ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ទាំង​២ ដោយ​នា​យប់​ថ្ងៃ​ទី​១៦​មិថុនា បណ្ដា​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់ មាន​ភ្លើង​ប្រើប្រាស់​ឡើង​វិញ​ធម្មតា​ហើយ​។

ប្រធានាធិបតី​អា​ហ្ស​ង់​ទី​ន​លោក​MAURICUO MACRI​ថ្លែង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៦​មិថុនា ការ​ដាច់​ថាមពល​អគ្គិសនី​កើត​មាននៅ​ទូ​ទាំង​ប្រទេស បណ្ដាល​មក​ពី​ការ​ខូច​ប្រព័ន្ធ​ចែកចាយ ដែល​យើង​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​នៅឡើយ​។ រដ្ឋលេខាធិការ​ថាមពល​អា​ហ្ស​ង់​ទី​ន​លោក​GUSTAVO LOPETEGUI​អះអាង​ថា មុន​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក គ្រួសារ​៥៧%​មាន​ភ្លើង​ប្រើ​វិញ រួច​ដល់​ពេល​យប់​ភ្លើង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាំងស្រុង​។ ពេល​សួរ​លោក​ថា​តើ​នោះ​ជា​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយ​ឬ រដ្ឋលេខាធិការ​រូប​នោះ​ឆ្លើយ​ថា យើង​មិន​បដិសេធ​លទ្ធភាព​ណាមួយ​ឡើយ ប៉ុន្តែ​យើង​មិន​ផ្ដោត​តែ​ទៅ​លើ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយ​ទេ​។

នា​វេលា​ម៉ោង​៧​និង​៧​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​មិថុនា ប្រព័ន្ធ​ចែកចាយ​ភ្លើង​ស្រាប់តែ​គាំង​លែង​ដើរ​ទាំងស្រុង ដែល​នាំ​ឲ្យ​មានការ​ដាច់​ភ្លើង​ដ៏​ធំ ក្នុង​ប្រទេស​ទាំងមូល បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​ផង​ដែរ​។ បណ្ដា​តំបន់​របស់​ប៉ា​រ៉ា​ហ្គា​យ​និង​ប្រេ​ស៊ីល​ជាប់​ព្រំដែន​ជាមួយ​អា​ហ្ស​ង់​ទី​ន​ក៏​រង​ការ​ប៉ះពាល​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ