ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​វ៉ា ពេល​នេះ​មិន​ដូច​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ទីផ្សារ​ចម្រៀង​របស់​កញ្ញា​អុី​វ៉ា ហាក់​ស្ងាត់​ដោយ​មិនឃើញ​មាន​បទ​ចម្រៀង​ថ្មី​ចេញផ្សាយ​ទៀត​ទេ​នៅ​លើ​ផលិតកម្ម​សាន់​ដេ ។ វា​ខុស​ពី​មុន ។ លេចឮ​ថា​ក្រោយ​ចប់​កិច្ចសន្យា​ជាមួយ​សាន់​ដេ អុីវ៉ា អាច​ចូល​ទៅ​កាន់​ផលិតកម្ម​ថ្មី ប៉ុន្តែ​ត្រូវ​គេ​មើលឃើញ​ថា​នាង​នៅ​កន្លែង​ចាស់​ដដែល​។…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ទីផ្សារ​ចម្រៀង​របស់​កញ្ញា​អុី​វ៉ា ហាក់​ស្ងាត់​ដោយ​មិនឃើញ​មាន​បទ​ចម្រៀង​ថ្មី​ចេញផ្សាយ​ទៀត​ទេ​នៅ​លើ​ផលិតកម្ម​សាន់​ដេ ។ វា​ខុស​ពី​មុន ។

លេចឮ​ថា​ក្រោយ​ចប់​កិច្ចសន្យា​ជាមួយ​សាន់​ដេ អុីវ៉ា អាច​ចូល​ទៅ​កាន់​ផលិតកម្ម​ថ្មី ប៉ុន្តែ​ត្រូវ​គេ​មើលឃើញ​ថា​នាង​នៅ​កន្លែង​ចាស់​ដដែល​។ តារាចម្រៀង​លំដាប់​យុវវ័យ​ជា​ច្រើន​ត្រូវ​គេ​មើលឃើញ​ថា​បាន​ចេញ​បទ​ចម្រៀង​ប្រជែង​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ដណ្តើម​យក​ប្រជាប្រិយភាព ។

ចំពោះ​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ កញ្ញា​ឃី​ន ស្រី​នាថ ហៅ​អុី​វ៉ា ហាក់​ស្ងប់ស្ងាត់​មិន​ដូច​មុន ព្រោះ​មិន​មាន​បទ​ផ្ទុះ​ខ្លាំង​ទេ ។ ស្ថានភាព​របស់​អ៊ី​វ៉ា បែប​នេះ​ខណៈ​នាង​នៅ​ជាមួយ​សាន់​ដេ បន្ត​ទៀត មិន​ចេញ​ទៅ​ផលិតកម្ម​ផ្សេង​ដូច​ការ​លេចឮ ។ អ្នកគាំទ្រ​ដែល​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​របស់​អ៊ី​វ៉ា បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រសិនបើ​តារាចម្រៀង​សំនៀង​ក្រអួន​ក្រអៅ​រូប​នេះ មិន​ប្រញាប់​រក​អ្វី​ដែល​ថ្មី ឬ​មាន​បទ​ល្អ​ច្រៀង​ទេ នាង​ប្រាកដជា​ពិបាក​ប្រជែង​ទីផ្សារ​ចម្រៀង​មិន​ខាន ព្រោះ​ពេល​នេះ រ៉ា​ប៊ី របស់​ថោ​ន កំពុង​តែ​អុកឡុក​ផ្នែក​យុវវ័យ និង​មាន​សកម្មភាព​លើ​ឆាក​ធំ​ៗ​ច្រើន ។

អុី វ៉ា ជា​តារាចម្រៀង​ដែល​ត្រូវ​បាន​មហាជន​យល់​ថា នាង​អាច​ច្រៀង​បាន​ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​ការ​ច្រៀង​បទ​ស្លូ​៊​វ​ធ្វើ​បាន​ល្អ​ជាង​តារា ផ្សេង​ៗ​ទៀត ដែល​មាន​វ័យ​ប្រហាក់ប្រហែល​នាង ។ បន្ទាប់​ពី​កសាង​កេរ្តិ៍ឈ្មោះ​លើ​វិស័យ​សិល្បៈ​ចម្រៀង​ជា​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ​រួច​មក សមត្ថភាព និង​តិច​និក​ច្រៀង​របស់​នាង​មានកា​រវិ​វ​ឌ្ឍ​កាន់តែ ល្អ ។

កញ្ញា អុីវ៉ា នៅ​មាន​ចំណុច​ម្យ៉ាង​ដែល​ទស្សនិកជន​ភាគច្រើន​ពុំ​សូវ​ដឹង​នោះ គឺ​នាង​ក៏​ចេះ​និពន្ធ​ទំនុកច្រៀង​ដែរ ហើយ​ភាគច្រើន​សុទ្ធតែ​បទ​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន ។

បទ​ចម្រៀង​កន្លង​មក​ដែល​តារា​ស្រី​ប្រចាំ​ផលិតកម្ម​សាន់​ដេក​ញ្ញា​អុី វ៉ា តែង​ដោយ​ខ្លួនឯង​មាន​ដូច​ជា បទ​«​អ្នក​ម្ដាយ​កម្សត់​» «​ភ្លេច​ស្រលាញ់​ប៉ា​» «​ប៉ា​ដឹង​ប៉ា​វៃ​៉​» «​មហាមិត្ត មេ​រករឿង​» «​ហត់​នឹង​ចាំ​» «​តោះ​រាំ​ញាក់​ស្មា​» «​ឈប់​ខ្វល់​រឿង​ស្នេហា​» «​លើស​ពី​មិត្ត​តែ​មិនមែន​សង្សារ​» ជាដើម ។ ថ្មី​ៗ​នេះ មាន​បទ​មួយទៀត​ដែល​កំពុង​តែ​ពេញ​និយម គឺ «​មុខ​ប៉ោង​បាន​Cute »​ដែល​ជា​ចង្វាក់​ញាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ