ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮឈ្លោះប្រកែកគ្នាចុះឡើងៗ …នាង​លោត​ចុះពី​លើស្ពាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បណ្តាលឱ្យ​រង​របួសធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់ ហើយ​ឈប់​ម៉ូតូ​លើ​ស្ពាន​កម្ពស់​ប្រមាណ​៣​ម៉ែត្រ​ និង​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូ សង្សារ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បណ្តាលឱ្យ​រង​របួសធ្ងន់ បន្ទាប់​ពី​
ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់ ហើយ​ឈប់​ម៉ូតូ​លើ​ស្ពាន​កម្ពស់​ប្រមាណ​៣​ម៉ែត្រ​ និង​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូ សង្សារ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ មិថុនា ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា គេ​ឃើញ​គូសង្សារ​មួយគូ​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​PCX ពណ៌​ស មិន​ចាំ​ផ្លា​ក​លេខ ឌុ​ប​គ្នា​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាង លិច ឡើង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ លុះ​ទៅ​ដល់​លើ​ស្ពាន​ក៏​បាន​ឈប់​ម៉ូតូ ហើយ​ឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា ខណៈ នោះ​ស្រាប់តែ​ខាង​ស្រី​លោត​ពីលើ​ស្ពាន​ដែល​មាន​កម្ពស់​ប្រមាណ​៣​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​រង​របួស ធ្ងន់ ។ ចំណែក​ឯខាង​ប្រុស ក៏​ជិះ​ម៉ូតូ​ចុះ​មក​ក្រោម ហើយ​លើក​នាង​សង្សារ​ឲ្យ​អង្គុយ និង​ទាក់ទង​ទៅ​សមត្ថ កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ ភ្លាម​ៗ​នោះ សមត្ថ កិច្ច​ក៏​មក​ដល់ ហើយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ ឲ្យ​មក​ដឹក​នារី​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ ។

ក្រោយ​ពី​កើតហេតុ បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត​ពេទ្យ​បាត់​ទៅ បន្សល់​ទុក​តែ​ស្បែក ជើង​មួយគូ​នៅ​កន្លែង​កើតហេតុ ។ គេ​និយាយ​ថា បាន​សង្សារ​នារី​អាង​អី​លោត​សម្លាប់ខ្លួន​បែប​នេះ​ ពិតជា​យ៉ាប់​ហើយ ៕​

អត្ថបទសរសេរ ដោយ