ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យចោរមិនឆ្ងាយទេ…ហ៊ានគាស់ផ្ទះ ចូលលួច​​ ពេលម្ចាស់​ទៅ​ផ្សារព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​អត្ដសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ចូល​លួច​ទ្រព្យសម្បត្តិ​អស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា នេះ ស្ថិត​ក្នុងភូមិ​អង់…

ខេត្តបាត់ដំបង ៖ ​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​អត្ដសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ចូល​លួច​ទ្រព្យសម្បត្តិ​អស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា
នេះ ស្ថិត​ក្នុងភូមិ​អង់ សង្កាត់​​អូរ​ចា ​ក្រុង​បាត់ដំបង ខណ​:​ម្ចាស់ផ្ទះ​រវល់​ទៅ​ផ្សា​រ ហើយ​បិទ​ទ្វារ​ចាក់សោ​​ទុក​ចោល​ ​ហើយគេ​សង្ស័យ​ជន​ដៃដល់​ជា​មុខសញ្ញា​ ដែល​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​នេះ​ឡើយ​ ។ ​

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស​់​ផ្ទះ​រង​គ្រោះ ​ឈ្មោះរ​ត្ន័ សុខ​គួ​ន ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ- សង្កាត់​កើតហេតុ​ខាងលើ​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​នោះ​ ម្ចាស់ផ្ទះ​បាន​បិទ​ទ្វារ​ចាក់សោ​​រួច​ចេញ​ទៅ​ផ្សារ​បាត់ លុះ​ត្រឡប់​មកពីផ្សារ​វិញ​ទើប​មានការ​ភ្ញាក់ផ្អើល ពេល​ឃើញ​ស្នាម​គាស់​ផ្ដាច់​សោ​​ទ្វារ និង​ស្នាម​រើ​កកាយ​បាត់បង់​ទ្រព្យសម្បត្តិ​ ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​បានដឹង​ថា វា​បាន​កើតឡើង​​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ ទាល់តែ​មកពីផ្សារ​វិញ ​ទើបគាត់​​ដឹង​ ។

ជាមួយនឹង​ការ​គាស់​ផ្ទះ​ ចូល​លួច​នេះ ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា គាត់​បាន​បាត់​ខ្សែ.​ក​​ប្លា​ទី​ន​​២​ខ្សែ​, ចិ​ញ្ចៀ​ន​ប្លា​ទី​ន​​៣​វង់​, ម៉ូទ័រស្វានដែក១គ្រឿង និង​ម៉ូ​ទ័​រ​កាត់ដែក១​គ្រឿង​ ។ បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នៅ​ទីនោះ គឺ​ជន​ដៃដល់​បាន​គាស់​ផ្ដាច់​សោ​​ទ្វារ រួច​ចូល​ទៅ​ខាងក្នុង​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ ថែម​ទាំង​លើក​កេស​ឈើ​ចេញ​មក​ខាងក្រៅ​គាស់​ខ្ទេចខ្ទី​ទៀត​ផង​ ។

ពាក់ព័ន្ធ​នឹង​សកម្ម​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​នេះ គេ​សង្ស័យ​ជន​ដៃដល់​ជា​មុខសញ្ញា​ដែល​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​នេះ​ឡើយ​ ​ព្រោះ​មុខសញ្ញា​នេះ​ហ៊ាន​ធ្វើ​សកម្មភាព​ទាំង​ព្រឹក ហើយ​អាច​តាមដាន​នូវ​សកម្មភាព​ម្ចាស់ផ្ទះ​ជា​ប្រចាំ ទើប​ឆ្លៀតពេល​ម្ចាស់ផ្ទះ​ចេញ​ទៅ​ផ្សារ​ជន​ដៃដល់​ចូល​ធ្វើ​សកម្មភាព​តែ​ម្ដង​ ។ ទោះជា​​យ៉ាងណា​ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជន​រង​គ្រោះ និង​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ