សម្តេច​ស ខេ​ង ៖ របប​បោះ​ឆ្នោត​កម្ពុជា​មិន​ផ្លាស់​ប្តូរ និង​ក្លាយជា​របប​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា របប​បោះ​ឆ្នោត​កម្ពុជា​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ គឺ​មាន​រយៈពេល​៥​ឆ្នាំ​ម្តង ដែល​ចំណុច​នេះ​បាន​ក្លាយជា​របប​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ខណៈ​ដែល​កម្ពុជា​មានការ​បោះ​ឆ្នោត​ច្រើន​សម្រាប់​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្នុង​នោះ​មានការ​បោះ​ឆ្នោត​ជ្រើស​អ្នកតំណាង​រាស្ត្រ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការ​បោះ​ឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ជាដើម ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា សម្តេច​ស ខេ​ង បាន​បញ្ជាក់​ថា ៖«​របប​បោះ​ឆ្នោត​នៅ​កម្ពុជា​យើង​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ តែ​គេ​នៅ​តែ​ថា នៅ​កម្ពុជា​មិន​ប្រជាធិបតេយ្យ​ទៀត ។ ប៉ុន្តែ​យើង​នៅ​តែ​ធៀប​ដូច​ជា ពាក្យស្លោក​ថា​«​ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ​»​។ យើង​ខំ​ធ្វើ​ប៉ុណ្ណឹង​ហើយ គេ​នៅ​តែ​ថា លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ចំអក​ថា ៖«​ត្រង់​អ្នក​ធ្វើ​ខុស ប៉ុន្តែ​មិន​ព្រម​ទទួល​ថា​ធ្វើ​ខុស​នោះ​ទេ ។ ទៅ​ជា​អ​ញ្ចឹ​ង​ទៅ ! ។ អាហ្នឹង​តាម​នឹង​ទៅ តែ​យើង​នៅ​តែ​ធ្វើ​ហើយ ត្រូវ​ពង្រឹង​គ្រប់គ្រង​ស្ថានការណ៍ និង​ផ្ទៃក្នុង​ឲ្យ​ណែន និង​ល្អ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​បាន​កន្លង​ហួស​មក​ហើយ ។ ហើយ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នឹង​មក​ដល់​ហើយ ឆ្នាំ​២០២៣ បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ ហើយ​ដល់​ឆ្នាំ​២០២៤ ដល់​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នឹង​មក​ដល់​ទៀត​នោះ​មិន​ទាន់​គិត​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ផង ។ សម្តេច​បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​អី​ញ្ចឹ​ង​ទៅ​នៅ​កម្ពុជា​របប​បោះ​ឆ្នោត គឺជា​ជីវភាព​នយោបាយ​របស់​កម្ពុជា​ទៅ​ហើយ សម្រាប់​បក្សនយោបាយ ។ ដូច្នេះ​សុំ​ឲ្យ​អ្នក​វាយតម្លៃ​មើល​ផង​កុំ​មើល​តែ​មួយ​ជ្រុង ដោយសារ​កុំទៅ​ខាងកើត​ពេក​ឲ្យ​ទៅ​ខាងលិច​ផង​» ។

សម្តេច​ក៏​បាន​បន្ថែម​ថា ការ​វាយតម្លៃ​យ៉ាង​ក៏​ដោយ​ព្រោះ​កម្ពុជា គឺជា​ប្រទេស​តូច ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​ខ្លាំង​ដោយ​ធ្វើការ​ខំប្រឹង​ប្រែង​ទាំងអស់​គ្នា​ដោយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជីវភាព​ខ្លាំង​រស់​ដោយ​ខ្លួនឯង​បាន​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ