ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្អើលដី​ក្រុង​ប៉ោយ​ប៉ែ​ត​…​រំដោះ​​បាន​​៣​នាក់ និង​ចាប់​ឧក្រិដ្ឋជន​១២​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ត្រូវ​បាន​រំដោះ និង​ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណីចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​កំណើន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ឡើង ។ ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់ជំរិត​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ត្រូវ​បាន​រំដោះ និង​ជនសង្ស័យ​ចំនួន​១២
​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណីចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​កំណើន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ឡើង ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់ជំរិត​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា នៅ​ទីតាំង​២​ផ្សេង​គ្នា​ក្នុងផ្ទះ​សំណាក់​យីហោ​«​សុផល​ថា​វី​» និង​ផ្ទះសំណាក់​យីហោ​«​លី​ហូ​វ​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ព័ត៌មាន​ដែល​បាន​ទទួល​ថា ប្រ​តិប​ត្តិ​ការ​ខាងលើ​ធ ្វើ​ឡើង​ដោយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត សហការ​ជាមួយ នគរ បាល​ព្រហ្មទណ្ឌ និង​នគរបាល​អន្តោប្រវេសន៍ ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅផ្ទះ​សំណាក់​«​សុផល ថា​វី​» សមត្ថកិច្ច​បាន​រំដោះ​ចំណាប់ខ្មាំង​ម្នាក់​ឈ្មោះ Du Xing Yun ភេទ​ប្រុស ដែល​ត្រូវ​គេ​វាយ​ធ្វើបាប​មាន​ស្នាម​ជាំ​ស្ទើរ​ពេញ​ខ្លួន ។ ជាមួយ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​មាន ១-​ឈ្មោះ He Wu Jun ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ Liu Meng Hui ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ Zhang Hang ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ He Fan ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ Miao Yun ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៦-​ឈ្មោះ Li Hong Fu ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ក្រោយ​ពី​បង្ក្រាប​នៅផ្ទះ​សំណាក់​ខាងលើ​សមត្ថកិច្ច​ក៏​ឈាន​ទៅ​បង្ក្រាប​ទីតាំង​មួយទៀត​គឺ​នៅផ្ទះ​សំណាក់​«​លី​ហូ​វ​» រំដោះ​បាន​ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Tuligule Bao ភេទ​ប្រុស និង​ម្នាក់​ទៀត​ឈ្មោះ Tiang Gang ភេទ​ប្រុស និង​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​បន្ថែម​ទៀត​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ព័ត៌មាន​ស្តី​ពី​ប្រតិបត្តិការ​នេះ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​មួយ​ឈុត​ដំបូង សមត្ថកិច្ច​កម្ពុជា​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ស្ថានទូត​និង​កុងស៊ុល​ចិន ដែល​សាច់ញាតិ​ចំណាប់ខ្មាំង​ប្តឹង​ឲ្យជួយ​អន្តរាគមន៍ ។ ដោយឡែក​ករណី​បន្ទាប់​គឺ ក្រោយ​ពី​សាកសួរ​ក្រុម​ជនសង្ស័យ​នៅផ្ទះ​សំណា​ក់​«​សុផល​ថា​វី​»​បាន​ប្រាប់​ថា មេខ្លោង​របស់
ពួក​គេ​ស្នាក់​នៅផ្ទះ​សំណាក់​«​លី​ហូ​វ​» ទើប​សមត្ថកិច្ច​ឈាន​ទៅ​បង្ក្រាប​បន្ត​ទៀត ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​បង្ក្រាបនៅផ្ទះ​សំណាក់​«​លី​ហូ​វ​» ពេល​សមត្ថកិច្ច​ចូល​ដល់​បន្ទប់​ស្នាក់​នៅ​ឃើញ​ចំណាប់ ខ្មាំង​ត្រូវ​គេចងស្លាបសេក ។ ក្រោយ​ពី​រំដោះ​បាន​ចំណាប់ ខ្មាំង​ហើយ សមត្ថកិច្ច​ក៏​នាំ​យក​ទៅ​គ្លីនិក​ដើម្បី​ព្យាបាល ឯ​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​យុត្តិធម៌ បាន ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា​ថា ករណី​នេះ​ដំបូង​ខាង​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប​ប្តឹង​មក​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ។

ចំណែក​រូប​លោក​ទទួលបញ្ជា​ពី​លោកស្នងការ ចុះ​អនុវត្ត​ការងារ​នេះ ដោយ​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ឆែកឆេរ​តែ​ម្តង​។ លោកស្នងការ​រង​បញ្ជាក់​ថា ករណី​បង្ក្រាប​និង​ឆែកឆេរ​នេះ គឺ​មានការ​សម្របសម្រួល​​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​ឱ្យ​ដឹង​ភ្លាម​ៗ​ទេ​ថា ការ​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​ចិន​ដូច​គ្នា​នេះ កើត ឡើង​តាំងពី​ពេល​ណា និង​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ តែ​កន្លង​មក​ករណី​ដូច​គ្នា​នេះ​ច្រើន​កើតឡើង​នៅ​តំបន់​កាស៊ីណូ​តាម​រយៈ​ការ​ខ្ចី​លុយ​ពេល​ចាញ់ល្បែង ។ ការ​ចាប់ខ្លួន​នេះច្រើន​តែ​ហៅ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​ចិន​ឲ្យ​បង់ប្រាក់ ដើម្បី​លោះ​ជីវិត​ចំណាប់ខ្មាំង ៕

អត្ថបទសរសេរ ដោយ