ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​…​សម្ល​មួយ​ឆ្នាំង​ធ្វើ​ឲ្យ​ផ្អើល​មួយ​បុរី (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ផ្អើល​ឆោឡោ​ដោយ​ផ្ទះ​មួយ​បាន​កម្តៅសម្ល​ទុក​ចោល ហើយ​មាន​ផ្សែងហុយ​ដល់​ផ្ទះ​អ្នក​ជិតខាង ដែល​គ្រប់​គ្នា​ស្មាន​តែ​មាន​ករណី​ឆេះ​ផ្ទះ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ ស្ថិត​ក្នុង​បុរី​មួយ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ផ្អើល​ឆោឡោ​ដោយ​ផ្ទះ​មួយ​បាន​កម្តៅសម្ល​ទុក​ចោល ហើយ​មាន​ផ្សែងហុយ​ដល់​ផ្ទះ​អ្នក​ជិតខាង ដែល​គ្រប់​គ្នា​ស្មាន​តែ​មាន​ករណី​ឆេះ​ផ្ទះ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ ស្ថិត​ក្នុង​បុរី​មួយ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ដែល​ជា​ម្តាយ​របស់​មេ​ប៉ុស្តិ៍​ទួល​សង្កែរ​២ គាត់​បាន​ចាក់សោ​ទុក​ចោល ហើយ​ក៏​បាន​ទៅ​ពេទ្យ មុន​គាត់​ទៅ​នោះ​គាត់​បាន​កម្តៅ​មាន់​ទុក​ចោល ក្រោយមក​ស្រាប់តែ​ផ្សែងហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ពេញ​បុរី​ខាងលើ​នេះ ដែល​មនុស្ស​គ្រប់​គ្នា​នឹក​ស្មានថា មានការ​ឆេះ​ផ្ទះ ។

ក្រោយមក​ម្នាក់​ៗ​នាំ​គ្នា​ទម្លុះ និង​អារ​ទ្វារ​ចូល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ឆ្នាំងសម្ល​កំពុង​កម្តៅ​ចោល​យ៉ាង​ខ្លោចខ្ទេច​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ