ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ចេញ​លក់​ស្មា​ត​ហ្វូ​ន​អាច​បត់បែន​បាន​មិនមែន​ជា​ជម្រើស​ល្អ​ទេ

4 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Cnet បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ស្វែង​យល់​ថា ​អ្នក​ទី​មួយ​មិន​ប្រាកដ​ថា​ជា​អ្នក​ជោគជ័យ​ទេ ​។ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចង់​ចេញ​លក់ Galaxy Fold និង…

យោង​តាម​គេហទំព័រ Cnet បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ស្វែង​យល់​ថា ​អ្នក​ទី​មួយ​មិន​ប្រាកដ​ថា​ជា​អ្នក​ជោគជ័យ​ទេ ​។ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចង់​ចេញ​លក់ Galaxy Fold និង Mate X ឲ្យ​មុន​គ្នា​ទៅ​វិញ​ទៅ​មុន ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មានការ​ឆ្លើយ​តប​អវិជ្ជមាន​ជា​ច្រើន​។

Samsung បាន​ពន្យា​ពេល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន Galaxy Fold ដែល​មាន​តម្លៃ ១,៩៨០​ដុល្លារ ពេល​ដែល​ស្គ្រី​ន​ទូរស័ព្ទ​សាកល្បង​មួយ​ចំនួន​ប្រេះ​បែកបាក់​។ Wall Street Journal បាន​រាយការណ៍​មក​ដែ​ឬថា Huawei ក៏​បាន​ពន្យា​ពេល​ការ​ចេញ​លក់ Mate X របស់​ខ្លួន​ដែរ​ដើម្បី​ធ្វើ​ឲ្យ​គុណភាព​ស្គ្រី​ន​កាន់តែ​ល្អ​ជាង​មុន​។
ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​សន្យា​ថា​នឹង​ផ្តល់​ស្មា​ត​ហ្វូ​ន​ដែល​មាន​ស្គ្រី​ន​ធំ​ជាង​មុន​ទ្វេ​ដង និង​មានការ​ច្នៃ​ម៉ូ​ដ​ខុស​ប្លែក​ពី​ស្មា​ត​ហ្វូ​ន​ដទៃ​ខណៈ​ដែល​ការ​លក់​ស្មា​ត​ហ្វូ​ន​មានការ​អន់​ថយ​។

ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ខាងលើ​បាន​ប៉ះពាល់​ដល់​ចំណាប់អារម្មណ៍​និង​ជំនឿ​ចិត្ត​លើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​តាំងពី​មុន​ពេល​ចេញ​លក់​ទៅ​ហើយ​។
ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ត្រូវ​ប្រើ​ប្លា​ស្ទិ​ច​ច្រើន​ដែល​ធ្វើ​ឲ្យ​វា​ងាយ​នឹង​កូត ឬ​ចេញ​ស្នាម និង​បែកបាក់​ប្រេះស្រាំ​ជាដើម​។ ការ​ពន្យា​ពេល​ចេញ​លក់​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ទុកចិត្ត​លើ​ភាព​ធុន​របស់​ស្មា​ត​ហ្វូ​ន​ទាំងនេះ​។

Samsung Galaxy Fold ត្រូវ​បាន​ប្រកាស​តាំងពី​ថ្ងៃ​ទី ២០​ខែកុម្ភៈ​កន្លង​មក ហើយ​ក្រុមហ៊ុន​ត្រូវ​ចេញ​លក់​កាលពី​៥០​ថ្ងៃមុន​នៅ​ថ្ងៃ​ទី​២៦​ខែមេសា​។ Huawei បាន​បង្ហាញ​ពី Mate X ប៉ុន្មាន​ថ្ងៃ​បន្ទាប់ និង​មាន​គម្រោង​លក់​វា​ក្នុង​ខែមិថុនា​។ តាំងពី​ដំបូង​មក អ្នក​តាមដាន​ស្មា​ត​ហ្វូ​ន​បាន​និយាយ​ថា​ស្គ្រី​ន​ប្លា​ស្ទិ​ច​របស់ Galaxy Fold និង Mate X អាច​នឹង​ងាយ​កូត ឬ​ប្រេះស្រាំ​។ អ្នកមួយ​ចំនួន​ទៀត​ព្រួយបារម្ភ​ពី​ស្នាម​ដែល​អាច​នឹង​កើត​មាន​ឡើង​បន្ទាប់​ពី​បត់បែន​ច្រើន​ដង​។

បញ្ហា​មួយ​ចំនួន​របស់ Galaxy Fold កើត​មាន​ឡើង​ព្រោះ​អ្នក​សាកល្បង​ប្រើប្រាស់​ដក​សន្លឹក​ការពារ​ស្គ្រី​ន​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ឈប់​ដំណើរការ​ទាំងស្រុង​។ Samsung បាន​ប្រាប់​មក​ថា​ពួក​គេ​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ពី​គម្រោង​ចេញ​លក់​វិញ​ទេ​ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ