ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​ត្រូវដោះ​ក្បាលផ្ទុះ​ចេញ​ ក្រោយ​រក​ឃើញ​កណ្តាលក្រុង

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រោយ​ការ​រក​ឃើញ​នា​កណ្ដាល​ក្រុង​ប៊ែ​រ​ឡាំង គ្រាប់បែក​អា​មេ​រិ​ក​១​គ្រាប់​ដែល​ទម្លាក់​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ គេ​បាន​បង្កើត​តំបន់់​សន្តិសុខ​មួយ​មាន​រង្វង់​៣០០​ម៉ែត្រ​។ គ្រាប់​បែក​ទម្ងន់​១០០​គីឡូក្រាម​នោះ ​ត្រូវ​បាន​ដោះ​ក្បាល​ផ្ទុះ​ចេញ ​កាលពី​យប់​ថ្ងៃ​ទី​១៤​មក​១៥​មិថុនា​។ ប៉ូលិស​រាយការណ៍​ថា ក្បាល​ផ្ទុះ​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​ជោគជ័យ​។…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រោយ​ការ​រក​ឃើញ​នា​កណ្ដាល​ក្រុង​ប៊ែ​រ​ឡាំង គ្រាប់បែក​អា​មេ​រិ​ក​១​គ្រាប់​ដែល​ទម្លាក់​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ គេ​បាន​បង្កើត​តំបន់់​សន្តិសុខ​មួយ​មាន​រង្វង់​៣០០​ម៉ែត្រ​។ គ្រាប់​បែក​ទម្ងន់​១០០​គីឡូក្រាម​នោះ ​ត្រូវ​បាន​ដោះ​ក្បាល​ផ្ទុះ​ចេញ ​កាលពី​យប់​ថ្ងៃ​ទី​១៤​មក​១៥​មិថុនា​។

ប៉ូលិស​រាយការណ៍​ថា ក្បាល​ផ្ទុះ​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​ជោគជ័យ​។ រង្វង់​សន្តិសុខ​នឹង​លុប​ចោល ហើយ​មនុស្ស​ម្នា​អាច​វិល​ចូ​ូ​ល​ផ្ទះសម្បែង​វិញ​បាន​។ បន្ទាប់​ពី​ជម្លៀស​មនុស្ស​ចេញ​ប្រមាណ​ជា​៣០០០​នាក់ ពី​តំបន់​រក​ឃើញ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១៤​មិថុនា ប៉ូលិស​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៥​មិថុនា​ថា បាន​ជួប​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ការ​យក​គ្រាប់បែក​នោះ​ចេញ តែ​បញ្ហា​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឆាប់រហ័ស​។

រក​ឃើញ​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​មួយ គ្រាប់បែក​នោះ​ជា​គ្រាប់បែក​ដែល​ទម្លាក់​ចេញពី​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង ហើយ​ក្បាល​ផ្ទុះ​របស់​វា​នៅ​ល្អ​។ អា​ល្លឺ​ម៉​ង់​មានបទពិសោធន៍​ច្រើន​ចំពោះ​ព្រឹត្តិការណ៍​បែប​នោះ ព្រោះ​រក​ឃើញ​បន្តបន្ទាប់​បណ្ដា​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​២​។

គ្រាប់បែក​ទាំងនេះ​ទម្លាក់​ដោយ​បណ្ដា​សម្ព័ន្ធមិត្ត​ហើយ​ពុំ​ផ្ទុះ ដែល​តែង​បណ្ដាល​ឲ្យ​មាន​ប្រតិបត្តិការ​កាយ​គាស់​យក​ចេញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ