ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ!!! ពេលគេង​ទាំង​ពាក់អាវ​ទ្រនាប់ មាន​ផល​អាក្រក់​​​​​ឬ​អត់?

4 ឆ្នាំ មុន

រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ខ្វែងគំនិត​គ្នា​យ៉ាង​យូរ​មក​ហើយ​។ ខណៈ​ពេល​ដែល​មាន​ស្ត្រី​ជា​ច្រើន​កំពុង​តែ​ចៀសវាង​ការ​ពាក់អាវ​ទ្រនាប់​ពេល​ចូល​គេ​ដើម្បី​កុំ​ឲ្យ​មាន​ស្នាម​លើ​ខ្លួន និង​ខ្លាច​កើត​ជំងឺមហារីក​សុដន់ តែ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ជឿ​ថា​ការ​ពាក់អាវ​ទ្រនាប់​ពេល​គេង ជា​ហេតុផល​នាំ​ឲ្យ​សុដន់​ទៅ​ជាយៀរ​ធ្លាក់​ទៅ​វិញ​។ បើ​យើង​និយាយ​ដល់​រចនាសម្ព័ន្ធ​ក្នុង​តំបន់​សុដន់​វិញ​គឺថា ដុំ​កូនកណ្តុរ​ក្នុង​ឃ្លៀ​ក​ដើរតួ​នាទី​ជា​អ្នក​ច្រោះ​ជាតិពុល​ចេញពី​ទឹករងៃ​របស់​សុដន់ ហើយ​វា​ក៏​ជា​ភ្នាក់ងារ​ដំបូង​សម្រាប់​ការពារ​សុខភាព​ពី​ការ​បង្ក​រោគ សារធាតុ​ពី​ខាងក្រៅ និង​កោសិកា​មហារីក​ទៀត​។…

រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ខ្វែងគំនិត​គ្នា​យ៉ាង​យូរ​មក​ហើយ​។ ខណៈ​ពេល​ដែល​មាន​ស្ត្រី​ជា​ច្រើន​កំពុង​តែ​ចៀសវាង​ការ​ពាក់អាវ​ទ្រនាប់​ពេល​ចូល​គេ​ដើម្បី​កុំ​ឲ្យ​មាន​ស្នាម​លើ​ខ្លួន និង​ខ្លាច​កើត​ជំងឺមហារីក​សុដន់ តែ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ជឿ​ថា​ការ​ពាក់អាវ​ទ្រនាប់​ពេល​គេង ជា​ហេតុផល​នាំ​ឲ្យ​សុដន់​ទៅ​ជាយៀរ​ធ្លាក់​ទៅ​វិញ​។

បើ​យើង​និយាយ​ដល់​រចនាសម្ព័ន្ធ​ក្នុង​តំបន់​សុដន់​វិញ​គឺថា ដុំ​កូនកណ្តុរ​ក្នុង​ឃ្លៀ​ក​ដើរតួ​នាទី​ជា​អ្នក​ច្រោះ​ជាតិពុល​ចេញពី​ទឹករងៃ​របស់​សុដន់ ហើយ​វា​ក៏​ជា​ភ្នាក់ងារ​ដំបូង​សម្រាប់​ការពារ​សុខភាព​ពី​ការ​បង្ក​រោគ សារធាតុ​ពី​ខាងក្រៅ និង​កោសិកា​មហារីក​ទៀត​។ តាម​ការ​សិក្សា​គឺ​មិន​បាន​អះអាង​គ្រប់គ្រាន់​នៅឡើយ​ទេ​ដែល​ថា ការ​ពាក់អាវ​ទ្រនាប់​នាំ​ឲ្យ​ស្ទះ​ដល់​ផ្លូវ​ទឹករងៃ ដូច្នេះ​ការ​ភ័យ​ខ្លាច​ជំងឺមហារីក​សុដន់​ក្នុង​ពេល​នេះ​គ្រាន់តែ​ជា​រឿង​គិត​ក្នុង​ចិត្ត​ប៉ុណ្ណោះ​។

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន ច្រើន​តែ​ប្រឈម​ខ្ពស់​នឹង​ការ​យៀ​របស់​សុដន់ ហើយ​កត្តា​ហ្សែ​ន និង​ភាព​ចាស់​ទៅ​តាម​អាយុ​ក៏​ជា​ហេតុ​នាំ​ឲ្យ​សុដន់​ទៅ​ជាយៀ​ធ្លាក់​ដែរ​។

សរុបសេចក្តី​មក ការ​គេង​ទាំង​ពាក់អាវ​ទ្រនាប់​គ្រាន់តែ​ជា​បញ្ហា​ផ្ទាល់ខ្លួន​សម្រាប់​ស្ត្រី​ម្នាក់​ៗ​ប៉ុណ្ណោះ ព្រោះ​វា​ច្រើន​តែ​នាំ​ឲ្យ​គ្មាន​ផាសុកភាព​ក្នុង​ពេល​គេង​។​ស្ត្រី​ខ្លះ​មាន​សុដន់​តឹង​ខ្លាំង ដូច្នេះ​ពួក​គេ​ត្រូវការ​ពាក់អាវ​ទ្រនាប់​ដើម្បី​ទ្រទ្រង់ ហើយ​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​កន្ទួល​រមាស់​នៅ​ស្បែក​ក្រោម​សុដន់​បែរជា​មានការ​ឈឺចាប់​កាន់តែ​ខ្លាំង​នៅ​ពេល​ពាក់អាវ​ទ្រនាប់​ទៅ​វិញ​។

បើសិនជា​អ្នក​ពិតជា​ពាក់អាវ​ទ្រនាប់ ចូរ​ធ្វើ​យ៉ាង​ណា​ជ្រើសរើស​អាវទ្រនាប់​ដែ​ធ្វើ​ពី​សរសៃ​ធម្មជាតិ ទន់ និង​ផ្តល់​ផាសុកភាព​ដល់​ស្បែក និង​ចៀសវាង​អាវ​ណា​ដែល​តឹង​ៗ​ពេក (​ប្រភព​ពី​៖ Health.com.kh)៕
(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ