ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូនក្រមុំ​១​យប់ កាន់​រូបថត​ដើរ​រក​គ្រប់​ច្រកល្ហក តើ​នាង​នៅ​ទីណា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ម្នាក់​បាន​ស្វះស្វែង​ដើរ​រក​កូនក្រមុំ​គ្រប់​ច្រកល្ហក និង​កាន់​រូបថត ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ជួយ​រក​កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់​ពី​កូន​ប្រមុំ​ជាទី​ស្រលាញ់​ទៅ​ដើរ​លេង​ហើយ​បាត់​ខ្លួន​អស់​មួយ​យប់​។ នាង​ក្រមុំ​ដែល​បាត់​ខ្លួន​ត្រូវ​បាន​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ម្នាក់​បាន​ស្វះស្វែង​ដើរ​រក​កូនក្រមុំ​គ្រប់​ច្រកល្ហក និង​កាន់​រូបថត ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ជួយ​រក​កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់​ពី​កូន​ប្រមុំ​ជាទី​ស្រលាញ់​ទៅ​ដើរ​លេង​ហើយ​បាត់​ខ្លួន​អស់​មួយ​យប់​។

នាង​ក្រមុំ​ដែល​បាត់​ខ្លួន​ត្រូវ​បាន​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា ឈ្មោះ ភ័​ណ្ឌ សុ​ផា​រ៉ា អាយុ​១៩​ឆ្នាំ មានមុខរ​បរក​ម្មា​ការី​នី​កាត់ដេរ មាន​លំនៅ​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​កោះ​ចេក ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

បើ​តាម​បុរស​ឈ្មោះ ភ័​ណ្ឌ ផេ​ន អាយុ​៤១​ឆ្នាំ ជា​ឪពុក មុខរបរ​មេការ​សំណង់ បានឱ្យ​ដឹង​ថា កូនស្រី​របស់​ខ្លួន​បាន​បាត់​ខ្លួន​អស់​មួយ​យប់ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស្សូ​គី​និក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HQ-1708 មួយ​គ្រឿង​មិនដឹង​ទៅ​ទីណា​នោះ​ទេ ហើយ​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ។

តាម​ឪពុក​រូប​នោះ​បានឱ្យ​ដឹង​ទៀត​បាន ជា​ទូទៅ​កូនស្រី​មិន​ដែល​ទៅ​ណា​បាត់​ពី​ផ្ទះ​នោះ​ទេ​។ នៅ​ថ្ងៃ​ទី​១៤ មិថុនា កូនស្រី​របស់​គាត់​បាន​សុំ​លុយ​ម្តាយ​ចំនួន​៥​ដុល្លារ​ថា ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ប្រាប់​ថា ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រមាណ​១​រសៀល ។ លុះ​ម៉ោង​ប្រមាណ​២​រសៀល​កូនស្រី​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ម្តាយ​ក៏​បាន​ទូរស័ព្ទ​ទៅ​សួរ​កូន​ប្រាប់​ថា បន្តិចទៀត​មក​ផ្ទះ​ហើយ ។ តែ​បាត់​រហូត ហើយ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​។

តាម​បុរស​ជា​ឪពុក​បានឱ្យ​ដឹង​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា បន្ទាប់​ពី​បាត់​កូន គាត់​និង​ក្រុម​គ្រួ​សារបាន​ជិះ​ម៉ូតូ​តាម​រក​គ្រប់​ច្រកល្ហក និង​សួរនាំ​មិត្ត​ភ​ក្កិ​នៅ​តែ​គ្មាន​ដំណឹង​ក៏​កាន់​រូបថត​កូនក្រមុំ​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ឱ្យ​ជួយ​រកតែ​ម្តង ។

នេះ​ជា​ទឹកចិត្ត​ឪពុក​ម្តាយ​តែងតែ​គិតគូ និង​បារម្ភ​គ្រប់យ៉ាង​ចំពោះ​កូន មិន​គួរ​កូនស្រី​ដែល​ពេញវ័យ​ហើយ​នោះ​ទៅ​ណា​មក​ណា​មិន​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ដឹង​ថា​បែប​នេះ ម្យ៉ាងទៀត មួយ​នាង​មានរឿង​អ្វីមួយ​ដែល​មិន​អាច​មក​ផ្ទះ​បាន? ហើយ​ក៏​មាន​ព័ត៌មាន​ខ្លះ​ទៀត​ក៏​មានការ​សង្ស័យ​ថា នាង​រត់​តាម​ប្រុស? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ