ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកការទូត​ដ៏​តឹងតែង​របស់​អា​មេ​រិ​ក​នឹង​ក្លាយ​ជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា​នៅ​ខែកក្កដា

6 ឆ្នាំ មុន
  • ភ្នំពេញ

អគ្គរដ្ឋទូត​ថ្មី​របស់​អា​មេ​រិ​ក ដែល​គេ​ជឿ​ថា ជា​មនុស្ស​មាន​ជំហរ​ខ្លាំង​លើ​គោលការណ៍​ប្រជាធិបតេយ្យ​អាច​នឹង​ចាប់ផ្តើម​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ខែ​ក្រោយ​នេះ​។ លោក ផា​ទ្រិ​ច ម៉ឺ​ភី ( W Patrick…

អគ្គរដ្ឋទូត​ថ្មី​របស់​អា​មេ​រិ​ក ដែល​គេ​ជឿ​ថា ជា​មនុស្ស​មាន​ជំហរ​ខ្លាំង​លើ​គោលការណ៍​ប្រជាធិបតេយ្យ​អាច​នឹង​ចាប់ផ្តើម​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ខែ​ក្រោយ​នេះ​។

លោក ផា​ទ្រិ​ច ម៉ឺ​ភី ( W Patrick Murphy) ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកការទូត​ដ៏​ល្បី​នៅ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក ហើយ​លោក​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ដែល​មាន​ជំហរ​តឹងតែង​សម្រាប់​ការ​ពង្រឹង​លទ្ធិប្រជា​ធិបតេយ្យ​។

សារព័ត៌មាន​Asia Times បាន​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា​ថា​លោក​នឹង​ត្រូវ​ព្រឹទ្ធសភា​អា​មេ​រិ​ក​ប្រកាស​ឱ្យ​ចូល​កាន់​តំណែង​ជា​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

លោក​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកកា​ទូត​មាន​ជំនាញ​ស្តី​ពី​តំបន់​អាស៊ី​អាគ្នេយ៍​។ ការ​តែងតាំង​អ្នកកា​ទូត​ជើង​ខ្លាំង​មក​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​កម្ពុជា​អាច​បណ្តាល​មក​ពី​អា​មេ​រិ​ក​យល់​ថា កម្ពុជា​មាន​សារ​សំខាន់​ខ្លាំង​នៅ​ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន ខណៈ​ដែល​ចិន​កំពុង​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​ចិន​នៅ​ក្នុង​តំបន់​។

អា​មេ​រិ​ក​កំពុង​ព្យាយាម​ទប់ទល់​ឥទ្ធិពល​របស​ចិន​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​កម្ពុជា​។

លោក ម៉ឺ​ភី ធ្លាប់​ធ្វើ​ការងារ​ការទូត​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នាម​ជា​មនុស្ស​សំខាន់​ទី​ពីរ​នៅ​ក្នុង​ទូត​អា​មេ​រិ​ក ហើយ​លោក​ត្រូវ​បាន​គេ​ដឹង​ថា ប្រកាន់​យក​ជំហរ​តឹងតែង​ជាមួយ​ពួក​ឧត្ត​ម្ភ​សេនីយ៍​យោធា​ថៃ​ដែល​ដឹកនាំ​ប្រទេស​។ លោក​បាន​បំពេញការងារ​ការទូត​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​នាម​ជា​ភារធារី នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៦​។

លោក​ក៏ ត្រូវ​បាន​គេ​ដឹង​ដែរ​ថា ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ចូល​ក្នុង​ប្រទេស​ភូមា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ