ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​កម្រិត​! បង្ក​អុកឡុក​ក្នុង​គ្រួសារ​រហូត​ទ្រាំ​លេង​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បណ្តែតបណ្តោយ​ខ្លួន​ធ្លាក់​ក្នុង​ល្បែង​គ្រឿងញៀន​ប្រើប្រាស់​រហូត បង្ក​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​ដោយ​ទ្រាំ​លែង​បាន​សាច់ញាតិ​ប្តឹង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។​ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​ពី​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​មិថុនា ២០១៩ នៅ​ចំណុច​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បណ្តែតបណ្តោយ​ខ្លួន​ធ្លាក់​ក្នុង​ល្បែង​គ្រឿងញៀន​ប្រើប្រាស់​រហូត បង្ក​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​ដោយ​ទ្រាំ​លែង​បាន​សាច់ញាតិ​ប្តឹង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។​ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​ពី​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​មិថុនា ២០១៩ នៅ​ចំណុច​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ឈ្មោះ សំអាត បញ្ញា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​សម្តី​ស្ត្រី​ជា​សាច់ញាតិ​បុរស​ខាងលើ​បាន​រៀបរាប់​ត្អូញត្អែរ​ថា ប្អូនប្រុស​របស់​គាត់​ទោះជា​មានការ​អប់រំ​ក្នុង​រង្វង់​គ្រួសារ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​ភ្លើតភ្លើន តាម​គ្នីគ្នា​តាម​មិត្តភក្តិ​រហូត​ធ្លាក់ខ្លួន​ប្រឡូក​ក្នុង​ល្បែង​គ្រឿងញៀន ជា​លទ្ធផល​ហុច​ឲ្យ​ខ្លួន​វិញ គឺ​ក្តី​បាត់បង់​កិត្តិយស ការងារ សង្គម​ស្អប់ខ្ពើម ប្រឈម​ផ្លូវច្បាប់​ដល់​ខ្លួន ហើយ​កន្លង​មក​ក្រុម​គ្រួសារ​ធ្លាប់​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ឃាត់ខ្លួន​ម្តង​ហើយ តែ​ប្អូន​គាត់​ហាក់​ដឹងខ្លួន​បាន​គេចខ្លួន​ចេញពីផ្ទះ​អស់​ជា​ច្រើន​ខែ​លុះ​វេលា​ខាងលើ ស្រាប់តែ​លេចមុខ​មក​ម្តងទៀត​មក​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​ដោយ​ទ្រាំ​លែង​បាន​សាច់ញាតិ​ប្តឹង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា បុរស​ខាងលើ​ក្រោយ​យក​មក​សាកសួរ​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក៏​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែ​ម្តង ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ