ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​មានឱកាស​កាន់តែ​ច្រើន​ទៅ​ធ្វើការ​នៅ​ជប៉ុន

4 ឆ្នាំ មុន

ដោយសារ​តែ​ការ​ខ្វះខាត​កម្លាំង​ការងារ​នៅ​ជប៉ុន​នោះ​ហាង​ជប៉ុន និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​បាន​សម្លឹង​រក​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន ដើម្បី​បំពេញការងា​កុំ​ឲ្យ​ខ្វះខាត​នោះ ។ ភោជនីយដ្ឋាន Watami ដែល​មាន​បើកហាង​នៅ​ភ្នំពេញ​ដែរ​នោះ​គ្រោង​នឹង​បញ្ជូន​បុគ្គលិក​កម្ពុជា​ទៅ​ធ្វើ​ការងារ​នៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​នៅ​ជប៉ុន ។ ចំណែក​លោក…

ដោយសារ​តែ​ការ​ខ្វះខាត​កម្លាំង​ការងារ​នៅ​ជប៉ុន​នោះ​ហាង​ជប៉ុន និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​បាន​សម្លឹង​រក​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន ដើម្បី​បំពេញការងា​កុំ​ឲ្យ​ខ្វះខាត​នោះ ។

ភោជនីយដ្ឋាន Watami ដែល​មាន​បើកហាង​នៅ​ភ្នំពេញ​ដែរ​នោះ​គ្រោង​នឹង​បញ្ជូន​បុគ្គលិក​កម្ពុជា​ទៅ​ធ្វើ​ការងារ​នៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​នៅ​ជប៉ុន ។

ចំណែក​លោក Takeshi Oda នាយក​ក្រុមហ៊ុន Watami ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ជប៉ុន​Nikkei Asian Review ដូចដែល​និយាយ​ថា ចំនួន​មនុស្ស​ដែល​នឹង​ត្រូវ​រើស​ទៅ​ធ្វើការ​នៅ​ជប៉ុន​នឹង​បង្កើន​ឡើង​តាម​ពេលវេលា ។ នៅ​ជាយក្រុង​ភ្នំពេញ​យុវជន​កម្ពុជា​នៅ​ក្នុង​វ័យ​២០​ទៅ​៣០​ឆ្នាំ​កំពុង​ប្រឹងរៀន​ភាសារ​ជប៉ុន​។ ពួក​គេ​កំពុង អន្ទះសារ​ចង់ទៅ​ធ្វើការ​នៅ​ទីនោះ​ដោយ​រំពឹង​ថា នឹង​បាន​ប្រាក់ខែ​ច្រើន ។

សាលា​ជប៉ុន​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន One Visa គ្រោង​នឹង​បញ្ជូន​ពួក​គេ​ទៅ​ជប៉ុន​ត្រឹម​ចុង ឆ្នាំ​២០១៩ នេះ​នៅ​ពេល​ដែល​ពួក​គេ​រៀន​ចប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ