ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាតករជាប្តីនេះ ពេលប្រុងឡើង ឡាន​​ឈ្នួល…

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ សេចក្តីរាយការណ៍​បន្ត​ថា កម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួ​ន​​បុរសជាប្តី​ដៃដល់​រូប​នេះ ​គឺក្នុង​ពេល​​ដែល​ជននេះ​ បម្រុង​ឡើ​ងរថយន្ត​ឈ្នួល​​គេច​ចេញពី​ទឹកដី នៅវេលាម៉ោង​០៦ និង​២០នាទីព្រឹក​ថ្ងៃ ទី១៥ មិថុនា…

ខេត្ត​ត្បូងឃ្មុំ​ ៖ សេចក្តីរាយការណ៍​បន្ត​ថា កម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួ​ន​​បុរសជាប្តី​ដៃដល់​រូប​នេះ ​គឺក្នុង​ពេល​​ដែល​ជននេះ​ បម្រុង​ឡើ​ងរថយន្ត​ឈ្នួល​​គេច​ចេញពី​ទឹកដី នៅវេលាម៉ោង​០៦ និង​២០នាទីព្រឹក​ថ្ងៃ ទី១៥ មិថុនា នេះ ត្រង់​ចំណុច​ភូមិ​ទឹក​ចេញ​ ចម្ងាយពីកន្លែងកើតហេតុ​៧គីឡូម៉ែត្រ​ ។ គួររំលឹកថា៖ ប្តី​នេះ​រកលេខដាក់​ឱ្យ​គ្មាន…ដេញ​កាប់​ប្រពន្ធស្លាប់លើចិញ្ចើមផ្លូវ

​សេចក្តីរាយការណ៍បន្តថា ​​ឃាតករជាប្តីមាន​​ឈ្មោះ ភាព ម៉ា​យ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ។

​បើតាម​ស្ត្រី​ឈ្មោះ​អួន គឹ​ម​លី ​​ត្រូវជាម្តាយនារីរងគ្រោះបានឱ្យ​ដឹងថា​ មុនពេលកើតហេតុ ​​គាត់​នៅ​ក្រោមផ្ទះ​ ជាមួយ​ចៅប្រុស​អាយុ​១​ខួប​៨​ខែ និង​កូនស្រី​ឈ្មោះ ជុំ ធា​រី​ (ប្រពន្ធដែលស្លាប់​) ​​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១៤​ មិថុនា ស្រាប់តែ​​បានឃើញ​កូន​ប្រសា​ឈ្មោះម៉ា​យ (ឃាតករ​) ជិះ​ម៉ូតូគុប​១​គ្រឿង​មក​ដល់​ និង​បាន​ស្ទុះ​មក​ចាប់​ទាញ​យក​កូន​ពី​ក្នុង​អង្រឹង​ដោយ​និយាយថា ​យក​ទៅ​លេង​នៅផ្ទះ​ស្រែសៀម​២ ​ទៅ​៣​ថ្ងៃ ។

​ម្តាយ​បន្ត​ថា កូន​ប្រសា​​បាន​ចោទ​មក​លើ​ប្រពន្ធ​ថា​ «ហ្អែ​ង​!​មាន​ប្រុស​ថ្មី​ ហើយ​ទូរស័ព្ទ​បង្ហោះ​Facebookរក​ប្រុស​…​ភ្លេច​ប្តី​និង​កូន​»​ ប្តី​បាន​ចាប់​អូស​ដៃ​ប្រពន្ធ​ឲ្យ​ឡើង​ជិះ​ម៉ូតូ ហើយ​កូន​តូច​ដាក់​លើ​ដី និង​មានការ​ប្រតាយប្រតប់​គ្នា អូស​ប្រពន្ធ​បំរុង​យក​ទៅ​​​​ចង្ក្រាន​បាយ ​។

​គាត់ឃើញ​បែប​នោះ​ បាន​យក​ព្រនង់​ឈើ​១​កំណាត់​មក​​កំ​ញោ​ញ ​ទើប​កូនប្រសា​​​លែងប្រពន្ធ ។ បន្ទាប់​មក ​​​កូនប្រសា​​រ​ត់ទៅ​យក​កាំ​បិតប៉័ងតោ​នៅ​ចង្ក្រាន​បាយ​ក ។​ គាត់​បានឱ្យ​កូនស្រី​រត់​ចេញ​ទៅ​ក្រៅ​មុខ​ផ្ទះ ហើយ ត្រូវ​ប្តី ​រត់​តាម​​ក្រោយ​បាន​ប្រមាណ​៦០​ម៉ែត្រ ​តាម​ទាន់ក៏កាប់ត្រូវ.​ក​​ស្លាប់​​ក្នុង​ថ្លុកឈាម​តែ​ម្តង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ