ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ងាយ​ៗ!!! វិធី​ថែរក្សា​បបូរមាត់​ឲ្យ​នៅ​ទន់​ជាប់ ហើយ​ស្អាត

4 ឆ្នាំ មុន

ធ្មេញ​មិនមែន​គ្រាន់តែ​ជា​សរីរាង្គ​ដែល​ជួយ​លើក​ស្នាមញញឹម​ឲ្យ​កាន់តែ​ស្អាត​តែ​មួយ​មុខ​ទេ តែ​បបូរមាត់​ក៏​ត្រូវ​ដើរតួ​នាទី​សំខាន់​ដែរ​។ តើ​មាន​នរណា​ខ្លះ​ដែល​មិន​ចង់បាន​បបូរមាត់​ទន់ និង​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​ទៅ? អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ​ដែល​ថា បបូរមាត់​ពិតជា​សរីរាង្គ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម និង​ស្ងួត ឬ​ខ្មៅ ដែល​វា​អាច​បញ្ជាក់​អំពី​រឿង​ជា​ច្រើន​ចំពោះ​សុខភាព​យើង​គ្រប់​គ្នា​។​អ្វី​ដែល​អ្នក​គួរតែ​ចង​ចាំ​ក្នុង​ការ​ជួយ​ឲ្យ​បបូរមាត់​មាន​ភាព​ទន់ និង​ចៀសវាង​ភាព​ស្ងួត…

ធ្មេញ​មិនមែន​គ្រាន់តែ​ជា​សរីរាង្គ​ដែល​ជួយ​លើក​ស្នាមញញឹម​ឲ្យ​កាន់តែ​ស្អាត​តែ​មួយ​មុខ​ទេ តែ​បបូរមាត់​ក៏​ត្រូវ​ដើរតួ​នាទី​សំខាន់​ដែរ​។ តើ​មាន​នរណា​ខ្លះ​ដែល​មិន​ចង់បាន​បបូរមាត់​ទន់ និង​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​ទៅ? អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ​ដែល​ថា បបូរមាត់​ពិតជា​សរីរាង្គ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម និង​ស្ងួត ឬ​ខ្មៅ ដែល​វា​អាច​បញ្ជាក់​អំពី​រឿង​ជា​ច្រើន​ចំពោះ​សុខភាព​យើង​គ្រប់​គ្នា​។​អ្វី​ដែល​អ្នក​គួរតែ​ចង​ចាំ​ក្នុង​ការ​ជួយ​ឲ្យ​បបូរមាត់​មាន​ភាព​ទន់ និង​ចៀសវាង​ភាព​ស្ងួត គឺ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ យ៉ាង​ណា​មិញ ខ្ញុំ​មាន​វិធីសាស្ត្រ​បែប​ធម្មជាតិ​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​បបូរមាត់​មាន​ភាព​ទន់​ជាប់​បាន​យូរ​ដូច​ជា​៖

១-ម៉ាស​ធ្វើ​ពី​គ្រាប់​ផ្លែ​ទទឹម ៖ផ្លែ​ទទឹម​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​។ អ្នក​អាច​ញ៉ាំ​យក​តែ​ទឹក​វា​ក៏​ទទួល​បាន​ជីវជាតិ​ដែរ ចុះ​គ្រាប់​វិញ​មាន​ប្រយោជន៍​ទេ? សម្រាប់​វិធី​ព្យាបាល អ្នក​គ្រាន់តែ​កិន​គ្រាប់​ផ្លែ​ទទឹម​លា​មួយ​ក្រែ​ម​ទឹកដោះគោ ហើយ​លាយ​វា​ឲ្យ​សប់​ល្អ បន្ទាប់​មក​យក​មក​លាប​លើ​បបូរមាត់ និង​ទុក​ចោល ១០​នាទី ចាំ​លាង​ជម្រះ​ចេញ​។

២-ប្រទាល​កន្ទុយក្រពើ ៖ ជែ​ល​ក្នុង​ស្លឹក​ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​ផ្តល់​ភាព​ទន់ល្មើយ​ដល់​បបូរមាត់​បាន តាម​រយៈ​លាប​វា​ទុក​ចោល​មួយ​យប់ ហើយ​ចាំ​ព្រឹក​ឡើង​ចាំ​លាង​ចេញ​វិញ​។ វិធី​ព្យាបាល​នេះ​នឹង​កំចាត់​ចោល​កោសិកា​ស្បែក​ងាប់​ៗ​ចេញ និង​ជំនួស​វិញ​នូវ​ភាព​រលោង និង​ទន់​។

៣-ប្រេងដូង ៖ វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ការពារ​ភាព​ស្ងួត និង​ប្រេះ​របស់​បបូរមាត់​គឺ​ប្រេង​ដូង​។ អ្នក​គ្រាន់តែ​លាបប្រេង​ដូង​តែ​បន្តិច​នៅ​លើ​បបូរមាត់​គឺជា​ការ​ស្រេច​។ ចូរ​លាង​វា​ចេញ​ក្រោយ​ពី​លាប​បាន​ពីរ​បី​នាទី ឬ​ទុក​វា​ចោល​មួយ​យប់​ក៏​មិន​អី​ដែរ​។

៤-ស្ករ និង​ប្រេង​អូ​លីវ ៖ ផលិតផល​ខាត់​បបូរមាត់​អាច​ជួយ​កំចាត់​ចោល​នូវ​កោសិកា​ស្បែក​ងាប់​ៗ ដើម្បី​ជំនួស​មក​វិញ​នូវ​កោសិកា​ស្បែក​ថ្មី​។ វិធី​ធ្វើ​ផលិតផល​ខាត់​បបូរមាត់​ដ៏​ស្រួល​បំផុត​គឺ​ប្រើប្រាស់​ស្ករ និង​ប្រេង​អូ​លីវ​លាយ​ចូល​គ្នា ព្រោះ​វា​នឹង​ផ្តល់​ជីវជាតិ​ដល់​បបូរមាត់​ដែរ​។​ចូរ​លាយ​ប្រេង​អូ​លីវ ជាមួយនឹង​ស្ករស​ក្នុង​ចាន​តូច​មួយ ហើយ​យក​វា​មក​លាប​លើ​បបូរមាត់​។ ចូរ​ខាត់​លើ​បបូរមាត់​ដោយ​ប្រើ​ចលនា​ជា​រង្វង់​ថ្នម​ៗ​រយៈពេល​ពីរ​បី​នាទី បន្ទាប់​មក​អ្នក​អាច​ជូត​វា​ចេញ​បាន​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ