ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ចេញ​វិធានការ​ទប់ស្កាត់​ដង្កូវ​ហ្វូង​ដែល​កំពុង​រាតត្បាត​បំផ្លាញ​ដំណាំ​ពោត​យ៉ាងធ្ងន់ធ្ងរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ពី​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Amyworm) ដែល​កំពុង​បំផ្លាញ់​ផលិតផល​ដំណាំ​ពោត​នៅ​កម្ពុជា ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​នឹង​កំពុង​ដាក់​ចេញ​វិធានការ​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ ក្រោម​ឳ​វាទ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ពី​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Amyworm) ដែល​កំពុង​បំផ្លាញ់​ផលិតផល​ដំណាំ​ពោត​នៅ​កម្ពុជា ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​នឹង​កំពុង​ដាក់​ចេញ​វិធានការ​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ ក្រោម​ឳ​វាទ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ព្រមទាំង​ប្រជា​កសិករ​ដែល​បាន​ដាំ​ដំណាំ​ពោត​ទាំងអស់​ត្រូវ​ចូលរួម​សហការ​អនុវត្តន៍​នូវ​វិធានការ​មួយ​ចំនួន ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ដី​ពី​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​បំផ្លាញ​ពី​សំណាក់​ដង្កូវ​ហ្វូង​ប្រភេទ (Fall Amyworm ) លើ​ដំណាំ​ពោត​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​តាមដាន​លើ​វត្តមាន​នូវ​ដង្កូវ (Fall Amyworm ) ប្រភេទ​ថ្មី​នេះ​ដោយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ពិតជា​មានការ​គំរាមកំហែង​ដល់​ធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ដំណាំ​ពោត​នៅ​ប្រទេស​កម្ពុជា​ព្រោះ ជា​ប្រភេទ​សត្វល្អិត​ចង្រៃ​ដែល​មាន​កម្រិត​នៃ​ការ​រាតត្បាត​បំផ្លាញ​លឿន​បំផុត ហើយ​ស្ថិត​ក្នុង​កាលៈទេសៈ ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​បាតុភូត​អែ​ល​នី​ណូ បណ្ដាល​ឲ្យ​មាន​រដូវប្រាំង​ក្ដៅ​ខ្លាំង អូស​បន្លាយ​រយៈពេល​វែង ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​កាន់តែ​សមប្រកប​សម្រាប់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ មាន​លទ្ធភាព​បង្កើន​ការ​រាលដាល​ឆ្លង និង​បំផ្លាញ​ដំណាំ​ពោត​កាន់តែ​លឿន ។

ប្រភព​បាន​បន្ត​ថា ជាក់ស្ដែង​គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ផ្ទៃដី​ដំណាំ​ពោត​ដែល​រង​ការ​បំផ្លាញ​ដោយ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ សរុប​ចំនួន​១១ ១៤២ ហិ​កតា ដែល​ក្នុង​នោះ ខេត្ត​ប៉ៃលិន​មាន​ចំនួន​២៥៤៤ ហិ​កតា បាត់ដំបង​មាន​៣០៣៣​ហិ​កតា បន្ទាយ​មាន​ជ័យ​មាន ៤ ៧១៥​ហិ​កតា និង​ខេត្ត​ត្បូងឃ្មុំ​មាន​ចំនួន​៨៥០​ហិ​កតា ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា​«​ក្នុ្ង​ង​គោលបំណង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត និង​បំផ្លាញ​ពី​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ខាងលើ ព្រមទាំង​ធានា​បាន​នូវ និរន្តរភាព​នៃ​ផលិតកម្ម និង​ការ​នាំ​ចេញ​ផលិតផល​ពោត​នោះ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព ពាក់ព័ន្ធ​ក្រោម​ឳ​វាទ មន្ទីរ​កិ​សកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​បងប្អូន​ប្រជា​កសិករ ដែល​ដាំ​ដុះ​ដំណាំ​ពោត​ទាំងអស់​ត្រូវ​ចូលរួម​សហការ​អនុវត្តន៍​នូវ​វិធានការ​មួយ​ចំនួន» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ