ដឹង​ទេថា ​«អង្គែ​» កើត​ពី​ណាមក


មូល​ហេតុ​ពិតប្រាកដ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ប៉ុន្តែ គេ​ជឿ​ថា អង្គែ​អាច​បង្ក​ឡើង​ដោយ​ការ​កើត​ជាតិ​ខ្លាញ់​ច្រើន​ពេក​នៅ​ក្រពេញ​ខ្លាញ់ និង​គល់​សក់​។ ការ​ឆ្លង​មេរោគ​ផ្សិត​អាច​រីក​លូតលាស់​នៅ​ក្នុង​ក្រពេញ​សេ​បូម រួម​ជាមួយនឹង​បាក់តេរី​។ នេះ​អាច​ជា​កត្តា​ដទៃ​ទៀត​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​អង្គែ​។ ក​ម្ចិ​ចស​ៗ​លាយ​នឹង​អង្គែ​លើ​ស្បែក​ក្បាល អាច​បង្ក​ឡើង​ដោយ​បញ្ហា​ដទៃ​ទៀត​រួម​មាន ៖

១-ស្បែក​ស្ងួត​ដែល​អាច​បណ្តាល​មក​ពី​អាកាសធាតុ
២- រោគ​ស្បែក​ដទៃ​ទៀត​ដូច​ជាតា​អក មុន ឬ​ជំងឺ​ស្បែក​របក​ក្រហម ដែល​អាច​បណ្តាល​ឲ្យ​កោសិកា​ស្បែក​ដែល​ងាប់​ប្រមូលផ្តុំ​គ្នា​នៅ​នឹង​លលាដ៍ក្បាល
៣- ប្រើ​សាប៊ូ​កក់សក់​ញឹក​ពេក ឬ​មិនសូវ​ជា​ប្រើ
៤- ប្រើ​ផលិតផល​ថែរក្សា​សក់ ឬ​ថ្នាំលាបសក់​ដែល​ធ្វើ​អោយ​អោយ​សក់​ស្ងួត មា​នក​ម្ចេ​ចស​ៗ ឬ​ស្បែក​មាន​ប្រតិកម្ម​ទៅ​នឹង​ផលិតផល​ទាំងនោះ​។

ជា​រឿយ​ៗ អង្គែ​អាច​ឆ្លង​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​។ ហានិភ័យ​នៃ​អង្គែ​អាច​ត្រូវ​បាន​កើនឡើង​ដោយ​កត្តា​ជីវ​សាស្ត្រ​មួយ​ចំនួន​ដូច​ជា លើ​បុរស ធាត់​លើស​ទម្ងន់ ស្បែក​មាន​ជាតិ​ខ្លាញ់ ឬ​មាន​បញ្ហា​សរសៃវិញាណ​ដូច​ជា ជំងឺ Parkinson ឬ​មាន​ជំងឺអេដស៍ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ