EU ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បោះបង់​ចោល​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប គឺ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បោះបង់​ចោល​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​គ្រាន់តែ​គេ​មិន​និយាយ​ចំ​ៗ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ទុក​ពេល​៦​ខែ​ឲ្យ​កម្ពុជា ក្នុង​ការ​ពិនិត្យ​ដោះស្រាយ​បញ្ហា EBA នេះ ដោយ​ភ្ជាប់​នឹង​សំណូមពរ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ផង​ដែរ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ចង់បាន​នោះ​ទេ ។ ព្រោះ​មិន​អាច​យក​ឯករាជ្យ និង​អធិបតេយ្យ ភាព​ជាតិ​ទៅ​ដោះ​ដូរ​បាន​ទេ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ ។ ទាក់ទិន​នឹង​បញ្ហា EBA នេះ​ដែរ​លោក​យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​កម្ពុជា​យើង​តូច ប្រជាពលរដ្ឋ​តិច ធនធានមនុស្ស​មាន​កម្រិត ហើយ​ជា​ពិសេស​កម្លាំង​ជាតិ កម្លាំង​សេដ្ឋកិច្ច ត្រូវ​បាន​ខ្ទេចខ្ទី​ដោយ​ភ្លើងសង្គ្រាម​ដោយ​អំព់​ពុក​រលួយ​ឃុបឃិត​បំផ្លិចបំផ្លាញ​ជាតិ ។

ដូច្នេះ​បញ្ហា​ប្រឈម និង​ហានិភ័យ​របស់​ប្រទេស​កម្ពុជា​យើង​ក្នុង​ស្ថានភាព​បែប​នេះ គឺ​ពិតជា​គួរ ឱ្យ​ព្រួយបារម្ភ ដែល​យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ​ដោយ​យកចិត្តទុកដាក់ និង​មើល​ពេលវេលា​កំ ណ​ត់​ជាក់លាក់ ។ លោក​ក៏​បាន​រំ​ឮ​កថា ក្នុង​ដំណាក់កាល​ទី​១ រយៈពេល​៦​ខែ (​ថ្ងៃ​១៣ កុម្ភ​:២០១៩ ថ្ងៃ​១២ សីហា ២០១៩) នៃ​ការ​ពិនិត្យ និង​ស្វែងរក​ការ​ពិត​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ការ​អនុវត្តន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​ស​ព្វា​អាវុធ (EBA) នេះ គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​មក​បំពេញបេសកកម្ម​ជា​លើក​ទី​២ នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ដល់​ថ្ងៃ​ទី​១០ ខែមិថុនា កន្លង​មកនេះ ។

លោក​បន្ត​ថា ក្ដី​សង្ឃឹមលើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ល្អ​រក្សា​ផល​ចំណេញ​ពី EBA GSP ស្តារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម ការ​ដោះ​លែង​លោក​កឹ​ម សុខា ។ គឺ​ដើម្បី​ផ្សះផ្សា​ជាតិ​ឯកភាព​ជាតិ អភិវឌ្ឍន៍ ពង្រឹងកម្លាំង​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច ។ លោក​បាន​បន្ថែម​ថា រយៈពេល​នៃ​ការ​តាមដាន និង​វាយតម្លៃ​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា ។ ក្រោយ​ពី​កាលបរិច្ឆេទ​នោះ​សហភាព​អឺរ៉ុប​នឹង​សរសេរ​របាយការណ៍​នៃ​ការ​រក​ឃើញ និង​ការ​សន្និដ្ឋាន​របស់​ខ្លួន ។

​ប្រទេស​កម្ពុជា​នឹង​មាន​រយៈពេល​មួយ​ខែ ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ ។ បន្ទាប់​មក​ការ​សម្រេច​នឹង​ឈាន​មក​ដល់ ។ ដូច្នេះ​អ្វី​ដែល​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ជាក់ស្ដែង គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ពាក់កណ្ដាល​ខែសីហា មុន​ពេល​បញ្ចប់​នៃ​ការ​សិក្សា​វាយតម្លៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ