ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​​ថ្ងៃ​១៧ មិថុនា ខណៈ​លោក​ផែង វណ្ណៈ បានទទួលស្គាល់​កំហុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​បើក​សវនាការ​លើ​​សំណុំរឿង​ជនជាប់ចោទ ផែង វណ្ណៈ ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈមួយព្រឹកនោះ បានសម្រេច​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​បើក​សវនាការ​លើ​​សំណុំរឿង​ជនជាប់ចោទ ផែង វណ្ណៈ ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈមួយព្រឹកនោះ បានសម្រេច​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​ នៅ​ថ្ងៃ​ទី​១៧ ​មិថុនា ​ខាង​​មុខ​ ខណៈ​លោក​ផែង វណ្ណៈ បាន​ទទួល​ស្គាល់ថា ​ខ្លួន​​ពិត​​ជាមាន​​កំហុស ។

គួររំលឹកថា នៅ​ថ្ងៃ​ទី​១៤ មិថុនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញកំណត់​បើក​សវនាការជំនុំជម្រះ​សំណុំរឿង​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ​មួយ​រូប ពាក់ព័ន្ធ​នឹងបទ​ចោទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​បណ្តឹង​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លោក ផែង វណ្ណៈ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន​ជាង​៣​ខែ​មក​ហើយ និង​កាលពី​ថ្ងៃ​ទី​
១១ ខែមិថុនា បាន​ធ្វើ​លិខិត​សុំ​ទោសសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបាន​ចេញពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល ។ ទោះបីជា​យ៉ាងណា ការ​សម្រេច​បែប​ណា​នោះ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ ។

សូម​បញ្ជាក់​ថា មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​ចាំ​បាន​ថា លោក ផែង វណ្ណៈ ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​មួយ​រូប និង​មានការ​គាំទ្រ​ច្រើន​ពី​អ្នក​តាមដាន​ជុំវិញ​ជម្លោះដីធ្លី ឬ​រឿង​រំលោភ​បំពាន​ទាំងឡាយ ។ ការ​លូកដៃ​ជួយ​សម្រាលទោស និង​ជំនួសមុខ​ឪពុក​កញ្ញា យិ​ន ឃុន​មី​ុ ហៅ​ម៉ា​ណា ទៅ​ចូលបច្ច័យ​បុណ្យសព​និស្សិត​ស្រី ឌុំ រី​ដា ដែល​នាង​ម៉ា​ណា​បុក​ស្លាប់​ក៏​មានការ​រិះគន់​ជា​បន្តបន្ទាប់ ។

ដោយសារ​តែ​ទប់​សម្តី​ខ្លួនឯង​មិន​បាន លោក ផែង វណ្ណៈ បាន​សរសេរ​ករណី​ចូល​បុណ្យសព​និស្សិត​ស្រី ឌុំ រី​ដា ប្រៀបធៀប​កាល ដែលសម្តេច​តេ​ជោ ហ៊ុន សែន ចូល​បុណ្យសព​លោក​បណ្ឌិត កែម ឡី ទើប​កកើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ ដែល​ប្តឹង​ដោយ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែ​ម្តង ។

ទោះបីជា​យ៉ាងណា រឿងរ៉ាវ​គ្រោះថ្នាក់​ច​រាចរណ៍​នោះ​បាន​រលត់​ទៅ​ហើយ និង​មានការ​ដោះលែង​ចេញពី​ពន្ធនាគារ​ទៅ​ហើយ បន្ទាប់​ពី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ តែ​អនុវត្ត​ទោសក្នុង​ពន្ធនាគារ​២​ខែ ។
លោក ផែង វណ្ណៈ ក៏​ប្រឈម​នឹង​បណ្តឹង​២​ទៀតដែរ​ ក្នុង​ពេល​ដំណាលគ្នា​នោះ គឺ​ពី​គេហទំព័រ​ហ្វ្រ​សញូ​វ និង​លោក ខាន់ សុវណ្ណ ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​តុលាការ​កំពុង​ដំណើរការ ។

ខាងក្រោម​នេះ ជា​លិខិត​របស់​លោក ផែង វណ្ណៈ គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១១ ខែមិថុនា កន្លង​មកនេះ ។

អត្ថបទសរសេរ ដោយ