សង្វេគ​ណាស់ ! គេច​ពី​រថយន្ត​បោក​ក្បាល​ស្លាប់​ទៀត​ហើយ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​នៅ​កន្លែង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​បើក​ជែង​រថយន្ត​ធំ​មួយ​គ្រឿង​មិន​ផុត​ជ្រុល​ទៅ​បុក​ពីក្រោយ ។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​គល់​ក្បែរ​រង្វង់​មូល គល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ថ​នៈ​តេ​លា ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ឡើង​តែម​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កំពង់ចាម 1N – 8111 មួយ​គ្រឿង ។ ចំណែក​រថយន្ត​ប្រភេទ​សណ្តោង​ក្បាល ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 3E- 4805 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្រប​ជាមួយ​រថយន្ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បាន​បាន​បើក​ជែង ហើយ​ជ្រុល​បុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ឡើង​ទ្រូងផ្លូវ ហើយ​អ្នកបើកបរ​បោ​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​ក៏​បាន​បើក​ទៅ​មុខ​ប្រមាណ​១០០​ម៉ែត្រ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

សព​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​វាស់វែង​យក​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ