ឃាត់​ខ្លួន​បុរស​ជនជាតិអូស្ត្រាលី​ម្នាក់​​ពាក់ព័ន្ធជួញ​ដូរ​​គ្រឿង​ញៀន​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃាត់​ខ្លួន​បុរស​ជនជាតិអូស្ត្រាលី​ម្នាក់​​ពាក់ព័ន្ធជួញ​ដូរ​​គ្រឿង​ញៀន​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​​បទ​ល្មើស​​​គ្រឿង​ញៀន​​​រាជធានីភ្នំពេញ​ សហ​ការ​​ជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ​​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌដូនពេញ បាន​ឆ្មក់​​ចូល​ផ្ទះ​​លេខ​៧៩E1 ផ្លូវលេខ១១០ កាលពីវេលាម៉ោង​១០ព្រឹក​ថ្ងៃទី២០ ធ្នូ ២០១៣ ស្ថិត​ក្នុង​ភូមិទី៥ សង្កាត់​វត្ត​ភ្នំពេញ​ ខណ្ឌដូនពេញ​ ដោយ​ឃាត់​ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ក្រោយពី​រក​ឃើញ​​មាន​ថ្នាំញៀន​មួយចំនួន​លាក់

រាជធានីភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​​បទ​ល្មើស​​​គ្រឿង​ញៀន​​​រាជធានីភ្នំពេញ​ សហ​ការ​​ជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ​​ខណ្ឌ​ទួល​គោក​ និង​ខណ្ឌដូនពេញ បាន​ឆ្មក់​​ចូល​ផ្ទះ​​លេខ​៧៩E1 ផ្លូវលេខ១១០ កាលពីវេលាម៉ោង​១០ព្រឹក​ថ្ងៃទី២០ ធ្នូ ២០១៣ ស្ថិត​ក្នុង​ភូមិទី៥ សង្កាត់​វត្ត​ភ្នំពេញ​ ខណ្ឌដូនពេញ​ ដោយ​ឃាត់​ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ក្រោយពី​រក​ឃើញ​​មាន​ថ្នាំញៀន​មួយចំនួន​លាក់​ទុក​ក្នុង​ផ្ទះ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ JENSEN ALAN ROLF ហៅគីងកុង អាយុ៤៩​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី​ កាន់​លិខិត​ឆ្លង​ដែន​លេខ M7043607 ស្នាក់នៅ​ផ្ទះលេខខាងលើ ។ ជន​សង្ស័យ​ត្រូវ​កម្លាំង​ធ្វើការ​​ស្រាវជ្រាវ​​អស់រយៈ​ពេល​ជា​ច្រើន​ខែមកហើយ ​ហើយ​ជន​សង្ស័យ​តែង​តែ​ចេញ​-ចូល​តាមក្លិប​កម្សាន្ត​នៅ​ពេលយប់​ ទំនង​ជា​មានការ​ជួញ​ដូរ​​ថ្នាំញៀន​ដល់ជន​បរ​ទេស​ដទៃ​ទៀត​ផង ។