ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពួកកើតរោគចិត្តដុះក្អែលចេញ​ម្តង..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ជិះ​ម៉ូតូ​បំពាក់ស៊ឺម៉ាំង​បំពង​សំឡេង​កណ្ដាលអ​ធ្រា​ត្រ​ចំនួន​៣​នាក់​ ត្រូវ​កម្លាំង​អធិការ​ក្រុងតាម​ក្របួច​បាន​យក​ទៅ​ដុះក្អែល កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​នៅ​ថ្ងៃ​ទី​១១ មិថុនា នៅ​ពេល​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​បំពង​សំឡេងលាន់​ផ្អើល​ពេញ​ក្រុង​បាត់ដំបង​ ។ លោក​ឆាង វណ្ណ​ឆៃ…

ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ជិះ​ម៉ូតូ​បំពាក់ស៊ឺម៉ាំង​បំពង​សំឡេង​កណ្ដាលអ​ធ្រា​ត្រ​ចំនួន​៣​នាក់​ ត្រូវ​កម្លាំង​អធិការ​ក្រុងតាម​ក្របួច​បាន​យក​ទៅ​ដុះក្អែល កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​នៅ​ថ្ងៃ​ទី​១១ មិថុនា នៅ​ពេល​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​បំពង​សំឡេងលាន់​ផ្អើល​ពេញ​ក្រុង​បាត់ដំបង​ ។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ថា ជន​អន្ធពាល​ទាំង​​៣​នាក់ ​មាន​១-​ឈ្មោះ​ហាន់ កុសល ​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្តៅ ឃុំ​គារ ស្រុក​មោងប្ញស្សី ២-​ឈ្មោះ​តោ សុជាត ​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិប​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ​ម៉ៅ ឆាយ ​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​១ ឃំ​ុ​ជ្រៃ ស្រុក​មោងប្ញស្សី​ ។

លោក​អធិការ​បញ្ជាក់​ថា ជន​ទំនើង​ទាំង​៣​នាក់​នេះ​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បំពាក់ស៊ឺ​មាំ​ុ​ង​បំពង​សំឡេង​លាន់​កង រំពង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ពេញ​ក្រុង​ទាំង​កណ្ដាលអ​ធ្រា​ត្រ ទើប​លោក​ស្នើ​សុំ​គោល​ការ​ណ៍​​លោកស្នងការ​ខេត្ត ដើម្បី​បង្ក្រាប​ក្រុម​បង្កចលាចល​នេះ ​នាំ​យក​ទៅ​ដុះក្អែល​តែ​ម្ដង​។

លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ដែរ​ថា ក្រុម​នេះ​ មិន​បាន​បង្ក​ឲ្យ​មាន​បទល្មើស​អ្វី​ធំដុំ​ទេ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​សង្គម សណ្ដាប់ធ្នាប់​សាធារណ​: និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពេល​យប់​។ ប៉ុន្តែ​ក្រោយ​ពី​ឃាត់ខ្លួន លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទុ​ច្ចរិត​នេះ​បន្ត​ទៀត​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ