ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដកប្រាក់ថ្លៃលក់ដីក្នុងធនាគារ​ហើយ…ក៏​បាត់ខ្លួនបាត់ដំណឹង​​ឈឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ នៅ​លើ​គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ថ្ងៃ​ទី​១០ ខែមិថុនា បានរំលេច​រូប​២​នាក់​ប្តី​ប្រពន្ធ​ដែល​ស្លៀកពាក់​ជា​កូនកំលោះ​-​កូនក្រមុំ​ក្នុង​ថ្ងៃ​មង្គលការ ដោយ​បាន​ប្រកាស​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​បាត់​ខ្លួន ​អស់​រយៈពេល​៧​ថ្ងៃ​មក​ហើយ និង​បើ​គិត​មក​ដល់​ថ្ងៃនេះ…

រាជ​ធានី​ភ្នំពេញ ៖ នៅ​លើ​គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ថ្ងៃ​ទី​១០ ខែមិថុនា បានរំលេច​រូប​២​នាក់​ប្តី​ប្រពន្ធ​ដែល​ស្លៀកពាក់​ជា​កូនកំលោះ​-​កូនក្រមុំ​ក្នុង​ថ្ងៃ​មង្គលការ ដោយ​បាន​ប្រកាស​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​បាត់​ខ្លួន ​អស់​រយៈពេល​៧​ថ្ងៃ​មក​ហើយ និង​បើ​គិត​មក​ដល់​ថ្ងៃនេះ ​គឺ​ជាង​១​ស​ប្តា​ហ៍​ហើយ ក្រោយ​ពី​ពេល​ទៅ​ដក​ប្រាក់​ថ្លៃ​លក់​ដី​ពី​ធនាគារ ABA តាំងពី​ថ្ងៃ​ទី​៣ ខែមិថុនា​ មក ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ទៀត​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ប្រាប់​ក្រុមគ្រួសារ​ថា ពួក​គេ​ទៅ​ដក​លុយ​ថ្លៃ​លក់​ដី​ពី​គណនី នៅ​ធនាគារ ហើយ​បន្ទាប់​ពី​នោះ​មក​ក៏​បាត់​ដំណឹងឈឹង​មិន​អាច​ទាក់ទង​បាន គឺជា​ការ​បាត់​ខ្លួន ដោយ​គ្មាន​មូលហេតុ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ក៏​នៅ​តែ​គ្មាន​ដំណឹង​ដែរ ។

ប្តី​ប្រពន្ធ​ដែល​បាត់​ខ្លួន​នេះ ប្តី​ឈ្មោះ ហ៊ិ​ន ភា​និ​ត អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​ប្រឡង​ជាប់​ក្រប​ខណ្ឌ​នគរបាល​ជាតិ អង្គភាព​នាយកដ្ឋាន​សរុប​ផែនការ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​១១៧E៣Z ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ និង​ប្រពន្ធ​ឈ្មោះ លី ច​ន្ធូ អាយុ​២៧​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក ពួក​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ប្រាប់​ថា ទៅ​ដក​លុយ​នៅ​ធនាគារ ABA សាខា​ទួល​គោក ជា​លុយ​ដែល​គេ​វេរ​ចូល​កុង​(​គណនី​)​ថ្លៃ​លក់​ដី ។ ពេល​នោះ​ក្រុម​គ្រួសារ​នៅ​ទាក់ទង​គ្នា​បាន​តាម​ទូរស័ព្ទ​ជា​ធម្មតា លុះ​រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ទាក់ទង​តាម​ទូរស័ព្ទ​លែង​បាន រហូត​មក​ដល់​សព្វថ្ងៃ ។

មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ពួក​គេ​ទៅ​ទីណា​ទេ តែ​វា​ហាក់ដូចជា​គាប់​ជួន​គ្នា​នឹង​ស្ត្រី​មេម៉ាយ​ជាង​អ៊ុតសក់​ម្នាក់ ដែល​ត្រូវ​គេ​សម្លាប់​កាត់​ជា​កង់​ៗ ក៏​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ដែរ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា​ទើប​ដឹង​ថា​គេ​សម្លាប់ ៕

អត្ថបទសរសេរ ដោយ