ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ដេក​លក់​មួយភាំង ស្រាប់​លឺ​ជើង​ដើរ​តិច​ៗ​ក៏​ភ្ញាក់ តែ​មិន​ចាប់អារម្មណ៍​ដល់ទី​២…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្ដឹប​ចោរ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ស្ត្រី​ដែល​ជា​អ្នក​អនាម័យ​ប្រចាំ​ផ្សារ​ត្រ​យឹ​ង បន្ទាប់​មក​បាន​យក​ទូរស័ព្ទ​ដែល​លួច​បាន​ទៅ​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ទុក ហើយ​មិន​ទាន់​បាន​យក​ទៅ​លក់​យក​លុយ​ចែក​គ្នា​នៅឡើយ តែ​ក៏​ត្រូវ​អស់លក្ខណ៍​ដោយសារ​តែ​ស្ត្រី​ម្ចាស់​ទូរស័ព្ទ​ខាងលើ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ទើប​ដឹង​ថា ក្មេង​ប្រុស​នោះ​ជា​អ្នក​លួច ហើយ​ឃាត់ខ្លួន​សួរនាំ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត ដែល​ជា​អ្នកសមគំនិត…

ខេត្តកណ្ដាល ៖ ក្ដឹប​ចោរ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ស្ត្រី​ដែល​ជា​អ្នក​អនាម័យ​ប្រចាំ​ផ្សារ​ត្រ​យឹ​ង បន្ទាប់​មក​បាន​យក​ទូរស័ព្ទ​ដែល​លួច​បាន​ទៅ​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ទុក ហើយ​មិន​ទាន់​បាន​យក​ទៅ​លក់​យក​លុយ​ចែក​គ្នា​នៅឡើយ តែ​ក៏​ត្រូវ​អស់លក្ខណ៍​ដោយសារ​តែ​ស្ត្រី​ម្ចាស់​ទូរស័ព្ទ​ខាងលើ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ទើប​ដឹង​ថា ក្មេង​ប្រុស​នោះ​ជា​អ្នក​លួច ហើយ​ឃាត់ខ្លួន​សួរនាំ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត ដែល​ជា​អ្នកសមគំនិត និង​រក្សា​ទុក​ទូរស័ព្ទ​នោះ ។

បន្ទាប់​មក​ស្ត្រី​ម្ចាស់​ទូរស័ព្ទ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​ចាប់ខ្លួន​ជា​បន្តបន្ទាប់​តែ​ម្ដង ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​ផ្សារ​ត្រ​យឹ​ង ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។ ក្ដឹប​ចោរ​ម្នាក់​នោះ​ឈ្មោះ​អ៊ែ​ល ពន្លឺ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ ចំណែក​អ្នកសមគំនិត និង​ជា​អ្នក​ទុក​ទូរស័ព្ទ​នោះ​មានឈ្មោះ ឈឿ​ន វ៉ា​ន​ដេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ។

ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​នោះ​ម៉ាក OPPO ស៊េរី A3S មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ វែ​ន រតនា អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ផ្នែក​អនាម័យ​ប្រចាំ​ផ្សារ​ត្រ​យឹ​ង និង​ស្នាក់​នៅ​ក្នុង​ផ្សារ​ត្រ​យឹ​ង​នោះ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមិថុនា ស្ត្រី​រង​គ្រោះ​បាន​ទុក​ទូរស័ព្ទ​នៅ​លើ​គ្រែ​ក្បាល​ដំណេក ហើយ​បន្ទាប់​មក​គាត់​បាន​ដេក​លក់​មួយភាំង ស្រាប់តែ​ភ្ញាក់​បន្ទាប់​ពី​បានឮ​ស​ម្រឹ​ប​ជើងមនុស្ស​ដើរ​នៅ​មុខ​បន្ទប់ ។ ពេល​នោះ​គាត់​បាន​បើកភ្នែក​មើលឃើញ​ក្មេង​ប្រុស​ឈ្មោះ​អ៊ែ​ល ពន្លឺ កំពុង​ដើរ ហើយ​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​កើតឡើង​ដែរ​ក៏​បាន​ដេក​បន្ត​ទៀត​លុះ​ពេល​ភ្ញាក់​ឡើងជា​លើក​ទី​២​ស្រាប់តែ​បាត់​ទូរស័ព្ទ ប៉ុន្តែ​គាត់​ក៏​មិន​ទាន់​កំណត់​ថា ក្មេង​ប្រុស​ម្នាក់​នេះ គឺជា​អ្នក​លួច​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ស្ត្រី​រូប​នោះ​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​នោះ​ជា​អ្នក​លួច​ទូរស័ព្ទ​របស់​គាត់​លុះដល់​ថ្ងៃ​ទី​១១ ខែមិថុនា គាត់​បាន​សហ​ការណ៍​ជាមួយ​នគរបាល​បុ​ស្តិ៍​ពើក ឃាត់​ក្មេង​ប្រុស​នោះ​ធ្វើការ​សាកសួរ ។ ខណៈនោះ​រូបគេ​បាន​សារភាព​ប្រាប់​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​នោះ​មែន និង​បាន​យក​ទៅ​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ឈឿ​ន វ៉ា​ន ជា​អ្នក​ទុក ។ បន្ទាប់​ស្ត្រី​ម្ចាស់​ទូរស័ព្ទ និង​នគរបាល​ក៏​បាន​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​នោះ​ទៀត រួច​នាំ​អ្នក​ទាំង​២​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់​កសាង​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ