ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចាប់​ម្ចាស់​ក្លិប​«​លុ​ច្ស​សារី​»​បាន​…​ខណៈ​17​នាក់​បញ្ជូន​ទៅ​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​យ៉ាងណារហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​ចាប់ខ្លួន​ម្ចាស់​ទីតាំង​បាន​នៅឡើយ​ទេ ។ បើ​ប្រៀបធៀប​នឹង​ការ​បង្ក្រាប​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ ការ​រឹបអូស​បាន​សារធាតុ​ញៀន​ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ដែល​ចំនួន​តួលេខ​បង្ហើប​ឱ្យ​ដឹង​ពេល​បង្ក្រាប​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ គឺ​សារធាតុ​ញៀនជាង​៥០​គីឡូ…

រាជធានី​ភ្នំពេញ ៖ ទោះជា​យ៉ាងណារហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​ចាប់ខ្លួន​ម្ចាស់​ទីតាំង​បាន​នៅឡើយ​ទេ ។ បើ​ប្រៀបធៀប​នឹង​ការ​បង្ក្រាប​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ ការ​រឹបអូស​បាន​សារធាតុ​ញៀន​ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ដែល​ចំនួន​តួលេខ​បង្ហើប​ឱ្យ​ដឹង​ពេល​បង្ក្រាប​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ គឺ​សារធាតុ​ញៀនជាង​៥០​គីឡូ ក្រាម តែ​នៅ​ក្លិប​លុ​ច្ស​សារី​ បាន​តែ​ជិត​២​ខាំ​ជា​ប្រភេទ​ម៉ា​ទឹកកក​(ICE) ។

គួរបញ្ជាក់ថា មនុស្ស​ចំនួន​១៧​នាក់​ ដែល​ចម្រាញ់​ចេញពី​៤០៨​នាក់ ត្រូវ​បាន​នគរបាលរាជ​ធានី​ភ្នំពេញ​បញ្ជូន​ទៅ​សាលាដំបូង នៅ​ថ្ងៃ​ទី​១២ ខែមិថុនា បន្ទាប់​ពី​រក​ឃើញ​ថា​ មានជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​បង្ក្រាប​នៅ​ក្លិប​លុ​ច្ស​សារី កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មិថុនា​ កន្លង​មកនេះ ។

មនុស្ស​ទាំង​១៧​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​នេះ​មាន ៖ ១-​ឈ្មោះ Quyen Kim Chinh ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម ជា​អ្នកគ្រប់គ្រង​បុគ្គលិក​ក្នុង​ក្លិប ២-​ឈ្មោះ ស្រឿង ផ​ល្លី ហៅ​តា​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកគ្រប់គ្រង​បុគ្គលិក និង​នាំ​ភ្ញៀវ​ដាក់​តាម​បន្ទប់ ៣-​ឈ្មោះ Nguyen Huu Long ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម ជា​អ្នកគ្រប់គ្រង​ក្លឹ​ប​ឌី​ស្កូ ៤-​ឈ្មោះ Nguyen Phuoc Anh ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម ជា​គណនេយ្យករ ៥-​ឈ្មោះ Le Hung Kien ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​បុគ្គលិក​ទទួលកុម្ម​ង់ ៦-​ឈ្មោះ Nguyen Tuan Duong ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​បុគ្គលិក​ទទួល​កម្ម​ង់ ៧-​ឈ្មោះ ទូច សា​ម៉េ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​នាំ​ភ្ញៀវ​ចូល​តាម​បន្ទប់ ៨-​ឈ្មោះ ឡា​ង សាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អ្នក​នាំ​ភ្ញៀវ​ចូល​តាម​បន្ទប់ ៩-​ឈ្មោះ អុល សុ​រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ​ក្លិប ១០-​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​សន្តិសុខ ១១-​ឈ្មោះ អៀង ញ៉ា​វណ្ណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​សន្តិសុខ
១២-​ឈ្មោះ ស៊ុំ សុ​ភ័ន្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ ១៣-​ឈ្មោះ ផេង សំណាង ភេទ​ប្រុស អាយុ
៣០​ឆ្នាំ ជា​សន្តិសុខ ១៤-​ឈ្មោះ ណែ​ត សា​យ័ន្ត ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជា​សន្តិសុខ ១៥-​ឈ្មោះ ឈាន សុ​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ ១៦-​ឈ្មោះ ទុ​យ ភ័ស ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​សន្តិសុខ និង
១៧-​ឈ្មោះ អៀម ណា​រ៉ា​ន់ ហៅ​ចិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​សន្តិសុខ ។

ជនសង្ស័យ​ទាំង​១៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សម្រួល​ឲ្យ​មាន​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ប្រព្រឹ​ត្ត​នៅ​ក្នុង​ក្លិប​លុ​ច្ស​សារី ។ ក្នុង​ការ​ឆ្មក់​បង្ក្រាបនោះ សមត្ថកិច្ច​បាន​រក​ឃើញ​និង​ធ្វើការ​ដកហូត​សារធាតុ​ញៀន​ប្រមាណ​១៦៣,៣៤​ក្រាម​ផង​ដែរ ដែល​វត្ថុ​តាង​នោះ ​នឹង​ត្រូវ​ដាក់​ជូន​តុលាការ សម្រាប់​វិនិច្ឆ័យ​លើ​អង្គសេចក្តី ដើម្បី​សម្រេច​ផ្តន្ទាទោស​ចំពោះ​ជនជាប់ចោទ និង​ស្វែងរក​ចាប់​ខ្លួន​ម្ចាស់​ទីតាំង​ដែល​កំពុង​គេចខ្លួន​គឺ​ឈ្មោះ ង្វៀ​ង ថា​ញ់​ទូ ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​កាត់​ចិន ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ