ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើយើងវិញគិត​យ៉ាងណា​ ទ​ង្វើ​​​ម្ចាស់​ហាង​នេះ?​​

4 ឆ្នាំ មុន

តាម​ប្រភពពី​ Oddity Central បានឱ្យ​ដឹង​ថា ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​ប៉េ​រូ បាន​ប្រើប្រាស់​វិធី​ការពារ​មិន​ឱ្យ​ភ្ញៀវ​លួច​ដើរ​ចេញ​មិន​ឱ្យប្រាក់ ដោយ​យក​ច្រ​វាក់មក​ចាក់​ភ្ញៀវ​ជ ាប់​ជាមួយនឹង​កៅអី​ ។ ព័ត៌…

តាម​ប្រភពពី​ Oddity Central បានឱ្យ​ដឹង​ថា ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​ប៉េ​រូ បាន​ប្រើប្រាស់​វិធី​ការពារ​មិន​ឱ្យ​ភ្ញៀវ​លួច​ដើរ​ចេញ​មិន​ឱ្យប្រាក់ ដោយ​យក​ច្រ​វាក់មក​ចាក់​ភ្ញៀវ​ជ ាប់​ជាមួយនឹង​កៅអី​ ។ ព័ត៌ មាន​នេះ​ ត្រូវ​បាន​ចែកចាយ ក្រោយ​ពី​លោក Luis Martinez ដែល​ជា​អ្នកកាសែត​របស់ La Patilla បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter​។

លោក​បាន​លុប​វា​ចេញ​រួច​ហើយ តែ​គេ​បាន​ចែកចាយ​ព័ត៌មាន​នេះ​ ផ្អើល​​ទៅ​ហើយ​។ លោក​បាន​រូបថត​នោះ​មក​ពី​បុរស​ម្នាក់​ដែល​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​ប៉េ​រូ​។ លោក​ថា នេះ​មក​ពី​ម្ចាស់​ហាង​រើសអើង​ជនបរទេស​ តែ​តាម​ការ​ពិត ​គឺ​មិនមែន​ដូច្នោះ​ទេ​។

ម្ចាស់​ហាង​ផ្ទាល់ គឺ​ខ្លាច​អ្នក​មក​ញ៉ាំ លួច​រត់​ចោល​តុ ក្រោយ​ពេល​បរិភោគ​រួច​ ។ មហាជន​ជា​ច្រើន ចាត់​ទុក​ថា ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​មិន​ពិត ព្រោះតែ​គេ​យល់​ថា គ្មាន​នរណា​ម្នាក់​ល្ងង់ ទៅ​ញ៉ាំ​នៅ​ហាង​នោះ​ឡើយ​។

តែ​លោក​បកស្រាយ​ថា នេះ​មក​ពី​បុរស​ម្នាក់​នោះ​មិនដឹង​ជា​មុន​។ ដល់​ពេល​ម្ចាស់​ហាង​យក​ច្រ​វាក់​មក​ចាក់ ទើបបាន​ដឹងខ្លួន​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ