ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! បង្ខំ​ក្មេង​ស្រី​​ៗអី​ៗ​ជាមួយ​បរទេស ​ហើយ​ថែម​ទាំង​បង្ខំ​ឱ្យ​…

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អូស​ទាញ​ពេស្យាចារ​កុមារ​ចំនួន​៥​នាក់ ព្រមទាំង​កេងប្រវ័ញ្ច​លើ​កុមារ និង​បង្ខំ​កុមារ​ឱ្យ​ប្រើប្រាស់​ថ្នាំ​ញៀន​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​លោក កើត…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អូស​ទាញ​ពេស្យាចារ​កុមារ​ចំនួន​៥​នាក់ ព្រមទាំង​កេងប្រវ័ញ្ច​លើ​កុមារ និង​បង្ខំ​កុមារ​ឱ្យ​ប្រើប្រាស់​ថ្នាំ​ញៀន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០១៩ ។

លោក​ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ពេ​ត ម៉ៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

លោកស្នងការ​រង​បាន​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​ជនសង្ស័យ​ឲ្យ​ដើរ​សុំទាន​នៅ​ផ្សារ​ចាស់ និង​តំបន់​ផាប់​ស្ទ្រី​ត ចាប់ពី​វេលា​ម៉ោង​ប្រហែល​៧​យប់​រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ទើប​ហៅ​ក្មេង​ស្រី​ទាំងអស់​ទៅ​ជួបជុំ​គ្នា​នៅ​ស្ពានឈើ​មុខ​សណ្ឋាគារ​តា​ព្រហ្ម ហើយ​តម្រូវ​ឲ្យ​ក្មេង​ទាំងអស់​បង់ប្រាក់​ឲ្យ​ខ្លួន ក្នុង​ម្នាក់​ៗ​ចំនួន​១០.០០០​រៀល ទៅ​២០.០០០​រៀល ក្នុង​១​យប់​។

លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា បើ​ក្មេង​ៗ​ទាំង​អស់នោះ​មិន​ស្តាប់ ជនសង្ស័យ​គំរាម​វាយ​ធ្វើបាប ព្រមទាំង​បង្ខំ​ឲ្យ​ក្មេង​ជក់​គ្រឿងញៀន ហើយ​បើ​មាន​ភ្ញៀវ​បរទេស​ណា​ត្រូវការ​យក​ក្មេង​ទៅ​ដេក​ជាមួយ​នោះ គឺ​ជនសង្ស័យ​ជា​អ្នក​ជំរុញ​ឲ្យ​ទៅ​ជាមួយ​ជនបរទេស ដោយ​ជនសង្ស័យ​បកប្រែ​ភាសា​ឲ្យ​ក្មេង​ៗ​ទាំងនោះ រួច​ដក​យក​ភាគរយ​ដែល​ជនបរទេស​ឲ្យ​លុយ​ទៅ​ក្មេង​ៗ​ថែម​ទៀត​ផង​។

បច្ចុប្បន្ន ស្ត្រីជន​សង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ រីឯ​​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​ផងដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ