ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​សំណាង​គេ ! ត្រូវ​រង្វាន់​ម៉ូតូ Zoomer X ២​ខែ​ជាប់​ៗ​គ្នា​ពី​កម្មវិធី កាត់​​សម្បក​កេស​ផ្សង​យក​រង្វាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតិថិជន​ចំនួន​៣​រូប ក្នុង​ចំណោម​អ្នក​ទាំង​៥០​រូប​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ២ ខែ​ជាប់​គ្នា​តែ​ម្តង ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ជាមួយ​សម្បក​កេស ផលិតផល…

រាជធានី​ភ្នំពេញ ៖ អតិថិជន​ចំនួន​៣​រូប ក្នុង​ចំណោម​អ្នក​ទាំង​៥០​រូប​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ២ ខែ​ជាប់​គ្នា​តែ​ម្តង ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ជាមួយ​សម្បក​កេស ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់​សំណាង​លើស​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ឈ្នះ​រង្វាន់ ដោយ​អនុញ្ញាត​ឲ្យ​អតិថិ​ជន​កាត់​សម្បក​កេស​ជា​បន្ទះ​តូច​ៗ ហើយ​បំពេញ​ឈ្មោះ និង លេខ​ទូរស័ព្ទ រួច​ផ្ញើ​មក​កាន់​ដេប៉ូ​ចែកចាយ​ប្រចាំ​ខេត្ត​នីមួយ​ៗ ដើម្បី​ចាប់ឆ្នោត​ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នៅ​កម្មវិធី​ប្រគំ​តន្ត្រី វើក ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស រៀងរាល់ថ្ងៃ​សុក្រ ស​ប្តា​ហ៍​ទី ៤ នៃ​ខែ​នីមួយ​ៗ ។

កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ក្រុមហ៊ុន​បាន​រក​ឃើញ អ្នកមាន​សំណាង​ឈ្នះ​ម៉ូតូ Zoomer X រហូត ដល់ ៥០ រូប មក​ពី ១៩ ខេត្ត​ក្រុង​ផ្សេង​ៗ​គ្នា ក្នុង​ចំណោម​សម្បក​កេស​ផ្សងសំណាង​ទូ​ទាំង​ប្រទេស ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទាំង ៣ រូប នោះ​រួម​មាន ៖ ទី ១ អ្នកស្រី ឈា ឌី​ណា ដែល​ជា​អតិថិជន​ទិញ​លក់​បន្ត​នៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​កាត់​សម្បក​កេស ព្រមទាំង​បំពេញ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​នៅ​លើ​សម្បក​កេស​ប្រមាណ ១៥ សន្លឹក សម្រាប់​ខែ​នេះ និង ជាង ១០ សន្លឹក តែ​ប៉ុណ្ណោះ​កាលពី​ខែ​មុន ហើយ​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ២ ខែ ជាប់​គ្នា ។

ទី ២ អ្នកស្រី យ៉ី​ម សុខ​អៀន ដែល​ជា​អតិថិជន​ទិញ​លក់​បន្ត​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ដាក់​សម្បក​កេស​ប្រមាណ​ជាង ១០០ សន្លឹក ទាំង ២ ខែ ជាប់​គ្នា ហើយ​ក៏​បាន​ឈ្នះ​រង្វាន់​នេះ​ទាំង ២ ខែ​តែ​ម្តង ។

ទី ៣ លោក ប៊ុ​ន ថេ​ត ដែល​ជា​អតិថិជន​រស់នៅ​ខេត្ត​ប៉ៃលិន បាន​ទិញ​ទឹកក្រូច​អាយ​ស៍ ជូ​ប ទឹកបរិសុទ្ធ​កម្ពុជា និង​ស្រា​បៀរ​កម្ពុជា ជា​ច្រើន​កេស​សម្រាប់​ទទួលភ្ញៀវ​ខួបកំណើត​ចៅ​ម្នាក់​កាលពី​ខែ​មុន ហើយ​ម្នាក់​ទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក ហើយ​បាន​ឈ្នះ​រង្វាន់​ពី​សម្បក​កេស​ភេសជ្ជៈ​ខាងលើ ២ ខែ ជាប់​គ្នា​ដែរ ។

សូម​បញ្ជាក់​ថា កម្មវិធី​កាត់​សម្បក កេស ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្សង សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នេះ គឺ​មាន​រយៈពេល ៦ ខែ ឯណោះ ដែល​កម្មវិធី​នេះ​នឹង​បញ្ចប់​ទៅ​នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០១៩ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ