ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​អា​មេ​រិ​ក​រួម​គ្នា​ផលិត​ឡាន​ហោះ

4 ឆ្នាំ មុន

ដោយសារ​ស្ទះចរាចរណ៍​ខ្លាំង​ពេក​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​អា​មេ​រិ​កបាន​សម្រេចចិត្ត​សហការ គ្នា​ផលិត​ឡាន​ហោះ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​ខាង​មុខ​នេះ ។ សារព័ត៌មាន Nikkei Asian Review បាន​រាយការណ៍​ថា ឡាន​ហោះ​នោះ​នឹង​ប្រើ​ប្រព័ន្ធ…

ដោយសារ​ស្ទះចរាចរណ៍​ខ្លាំង​ពេក​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​អា​មេ​រិ​កបាន​សម្រេចចិត្ត​សហការ គ្នា​ផលិត​ឡាន​ហោះ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​ខាង​មុខ​នេះ ។ សារព័ត៌មាន Nikkei Asian Review បាន​រាយការណ៍​ថា ឡាន​ហោះ​នោះ​នឹង​ប្រើ​ប្រព័ន្ធ Hybrid ដែល​ស៊ីសាំង​តិច​ហើយ​ត្រូ​បាន​គេ​រំពឹង​ថា នឹង​ជួយ​សម្រួល​ចរាចរណ៍​ដែល​ជា​បញ្ហា​ពេញ​ពិភពលោក ។

ឡាន​នោះ​នឹង​ត្រូវ​ផលិត​ឡើង​ដោយ​ធ្វើ​យ៉ាងម៉េច​អោយ​វា​មាន​តម្លៃ​ថោក​ផង​ដែរ ដើម្បី​អោយ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​អាច​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់ ។ គេ​រំពឹង​ថា ឡាន​នោះ​នឹង​យក​មក​ប្រើប្រាស់​បាន​ត្រឹម​ឆ្នាំ​២០៤០ ។ ក្រុមហ៊ុន​ដែល​សហការ​គ្នា​ផលិត​រថយន្ត​ហោះ​នោះ គឺ​ក្រុមហ៊ុន Denso របស់​ជប៉ុន និង​ក្រុមហ៊ុន​អវកាស Honeywell របស់​អា​មេ​រិ​ក ។

ប្រជា​ជ​កម្ពុជា​ណា​ចាប់អារម្មណ៍​អាច​សន្សំ​លុយ​ទុក​ពី​ពេល​នេះ ដើម្បី​សាកល្បង​ប្រើ​ឡាន​ហោះ​ដូច​គេ​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ