ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​គួរតែ​ធ្វើ​ដូច​ម្តេច​ ទើប​អាច​បន្ថយ​ការ​កើត​​ជំងឺមហារីក​​រោគ​ស្ត្រី​របស់​ខ្លួនបាន?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​ពិនិត្យ​រោគ​ស្ត្រី​ជា​ទៀងទាត់ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ធ្វើតេស្ត​មួយ​ប្រភេទ​ដើម្បី​រក​មើលជំងឺ​មហារីក​មាត់ស្បូន​ប៉ុណ្ណោះ​។ ជា​អកុសល វា​មិន​មាន​តេស្ត​ច្រើន​សម្រាប់​ពិនិត្យ​មើលជំងឺ​មហារីក​លើ​រោគ​ស្ត្រី​ផ្សេង​ៗ​ឡើយ​ដូច​ជា មហារីក​ប​បេ​រមាត់​ស្បូន មាត់ស្បូន ក្រពេញ​អូ​វ៉ែ ដៃ​ស្បូន និង​ស្បូន​ជាដើម​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ដែល​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ​បាន​ល្អ…

អ្នក​ប្រហែលជា​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​ពិនិត្យ​រោគ​ស្ត្រី​ជា​ទៀងទាត់ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ធ្វើតេស្ត​មួយ​ប្រភេទ​ដើម្បី​រក​មើលជំងឺ​មហារីក​មាត់ស្បូន​ប៉ុណ្ណោះ​។ ជា​អកុសល វា​មិន​មាន​តេស្ត​ច្រើន​សម្រាប់​ពិនិត្យ​មើលជំងឺ​មហារីក​លើ​រោគ​ស្ត្រី​ផ្សេង​ៗ​ឡើយ​ដូច​ជា មហារីក​ប​បេ​រមាត់​ស្បូន មាត់ស្បូន ក្រពេញ​អូ​វ៉ែ ដៃ​ស្បូន និង​ស្បូន​ជាដើម​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ដែល​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ​បាន​ល្អ នឹង​ជួយ​អ្នក​អាច​បន្ថយ​ការ​កើត​មហារីក​រោគ​ស្ត្រី​បាន​ច្រើន​បំផុត តាម​រយៈ​របៀប​ដូច​ខាងក្រោម​នេះ​ ៖

១-ពិនិត្យ​រោគ​ស្ត្រី​ជា​ទៀងទាត់ ៖ ការ​ធ្វើតេស្ត Pap ឬ Pap Smear រក​មើលជំងឺ​មហារីក​មាត់ស្បូន និង​ធ្វើតេស្ត​រក​មើល​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV គឺជា​រឿង​សំខាន់​ដែល​ស្ត្រី​គួរតែ​ធ្វើ​ឲ្យ​បាន​។ ក្នុង​ពេល​ធ្វើតេស្ត​នេះ គ្រូពេទ្យ​នឹង​ប្រើ​សម្លី​ផ្តិត​យក​កោសិកា​ក្នុង​មាត់ស្បូន​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍​។ បើសិនជា​អ្នក​កំពុង​តែ​មក​រដូវ ទើបតែ​រួម​ភេទ​រួច ឬ​ប្រើ​ទឹក​អនាម័យ​លាង ចូរ​រង​ចាំ​យ៉ាង​ហោច​ណាស់ ២​ថ្ងៃ​សិន​ចាំ​ធ្វើតេស្ត​នេះ​។ ស្ត្រី​អាយុ​ចាប់ពី ២១​ឆ្នាំ​ឡើង​ទៅ​គួរ​តេ​ធ្វើតេស្ត Pap និង​ពិនិត្យ​រក​មើល​មេរោគ​មហារីក​មាត់ស្បូន HPV ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង​បើសិនជា​លទ្ធផល​ធម្មតា​។ ស្ត្រី​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើ​ទៅ គួរ​ធ្វើតេស្ត​នេះ​ជា​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​បើសិនជា​លទ្ធផល​ធម្មតា​។ ស្ត្រី​អាយុ​ក្រោម ៦៥​ឆ្នាំ​គួរតែ​បន្ត​ធ្វើតេស្ត Pap រហូត​ដល់​អាយុ ៦៥​ឆ្នាំ​។

២-ទទួល​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន Human Papillomavirus (HPV) ៖ វីរុស​នេះ​មិន​ត្រឹមតែ​បង្ក​មហារីក​នៅ​មាត់ស្បូន​ទេ តែ​វា​ក៏​អាច​បង្ក​មហារីក​លើ​ទ្វារមាស និង​ប​បេ​រ​ទ្វារមាស​ដែរ​។ ដើម្បី​ឲ្យ​វ៉ាក់សាំង​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព យក​ល្អ​គួរតែ​ចាក់​វា​ចំនួន​បី​ដង ដោយ​ក្មេង​ស្រី​ចាប់ផ្តើម​នៅ​អាយុ ៩​ឆ្នាំ និង​បុរស​អាយុ ១១ ឬ​១២​ឆ្នាំ​។ បើសិនជា​បើសិនជា​អ្នក​មិន​ទាន​ចាក់​ក្នុង​វ័យ​នេះ​ទេ យក​ល្អ​គួរតែ​ចាក់​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

– ក្មេង​ស្រី និង​ស្ត្រី​អាយុ​ចន្លោះ ១៣ ទៅ ២៦​ឆ្នាំ
– ក្មេង​ប្រុស និង​បុរស អាយុ​ចន្លោះ ១៣ ទៅ ២១​ឆ្នាំ
– បុរស​ស​ដែល​រួម​ភេទ​ជាមួយ​បុរស​នៅ​អាយុ ២៦​ឆ្នាំ
– បុរស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​នៅ​អាយុ ២៦​ឆ្នាំ​។

៣-ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​របប​អាហារ ៖ បើសិនជា​អ្នក​ធាត់ ឬ​ធាត់​ជ្រុល ហើយ​មិន​ហាត់ប្រាណ​ទៀត អ្នក​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ស្បូន​បាន​។ ចូរ​ព្យាយាម​សម្រក​ទម្ងន់​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​រាង​កាយ​ច្រើន​។ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​អំពី​របប​អាហារ​ណា​ដែល​គួរ​ញ៉ាំ និង​ចៀសវាង​។

៤-ព្យាបាល​ដោយ​អ័រម៉ូន ៖ បើសិនជា​អ្នក​កំពុង​តែ​ប្រើ​វិធី​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​តែ​មួយ​មុខ អ្នក​ប្រហែលជា​អាច​បង្កើន​ការ​ប្រឈម​នឹង​មហារីក​ស្បូន​ហើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ប្រើ​ថ្នាំ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ជាមួយនឹង​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ជាមួយ​គ្នា​វិញ អ្នក​នឹង​អាច​បន្ថយ​ការ​កើត​មហារីក​បាន តែ​វា​នឹង​បង្កើន​ការ​ប្រឈម​នឹង​មហារីក​សុដន់​វិញ​។

អ្នក​ក៏​អាច​បន្ថយ​ការ​កើត​មហារីក​ស្បូន ឬ​សុដន់​ដែរ​តាម​រយៈ​ការ​លេបថ្នាំ​ពន្យា​កំណើត​ដែល​មាន​អ័រម៉ូន​ទាំង​ពីរ​នេះ​។ ការ​ព្យាបាល​ដោយ​អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ុ​ន​អាច​ប្រើ​ដើម្បី​ព្យាបាល​មហា​រិ​ក​ស្បូន​លើ​ស្ថានភាព​មួយ​ចំនួន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ