ការដែលមានបញ្ហាឈឺបំពង់កមិនមែនជាការងាយស្រួលនោះទេ ។ ជាធម្មតារឿងនេះច្រើនតែបង្កឡើងដោយបាក់តេរី ហើយវាក៏មិនមែនមានលក្ខណៈដូចគ្នានឹងសញ្ញារបស់ជំងឺផ្តាសាយដែរ ។ ការឈឺបំពង់កធ្វើឲ្យអ្នកពិបាកនិយាយ ។ វាក៏បណ្តាលឱ្យមិនឃ្លានអាហារដែរ ។
ដូច្នេះតើអ្នកគួរធ្វើអ្វីបើសិនជាការឈឺបំពង់កកំពុងតែរំខានដល់ការញ៉ាំរបស់អ្នក ? ចូរជ្រើសរើសអាហារណាដែលល្អបំផុតសម្រាប់អ្នកមានបញ្ហាបែបនេះទៅ ។ អាហារមួយចំនួនដែលអ្នកគួរតែជ្រើសរើសមកទទួលទានដើម្បីឲ្យការឈឺបំពង់កឆាប់បាត់ទៅវិញ ។

១-ស៊ុបមាន់ ៖ វាគឺជារឿងមួយអាចទៅរួច ព្រោះស៊ុបមាន់អាចយកឈ្នះរាល់ថ្នាំគ្រប់ប្រភេទនៅពេលនិយាយអំពីរបស់ដែលធ្វើឲ្យមានអារម្មណ៍ល្អវិញ ។ ជាពិសេសបើសិនជាការឈឺបំពង់ករបស់អ្នកកើតឡើងជាមួយនឹងការតឹងច្រមុះ ការញ៉ាំរបស់មួយនេះនឹងជួយពង្រាវស្លេស្ម និងដកដង្ហើមបានកាន់តែស្រួល ។ ចូរបន្ថែមការ៉ុត ឃឹនឆាយ ខ្ទឹមបារាំង និងខ្ទឹមសខ្លះចូលក្នុងស៊ុបមាន់អ្នកផងដើម្បីជួយបំបាត់ការឈឺបំពង់ក ។
២-ទឹកក្រូចឆ្មា ៖ វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ទឹកក្រូចឆ្មាផ្ទុកទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយដែលអាចពន្លឿនដល់ការជាសះស្បើយនៃការឈឺបំពង់ក ឬការបង្ករោគដោយបាក់តេរី ផ្សេងៗ ។ ចូរបង្កើតល្បឿននៃការជាសះស្បើយតាមរយៈការញ៉ាំទឹកក្រូចឆ្មាលាយទឹកឃ្មុំ ព្រោះឹវាមានសមត្ថភាពសម្លាប់បាក់តេរីផង និងអង់ទីអុកស៊ីដង់ផង ។
៣-ផ្លែចេក ៖ ផ្លែចេកផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាត ដែលអាចផ្គត់ផ្គង់ថាមពលដល់រាងកាយ ក្នុងការសម្លាប់បាក់តេរីបង្កជំងឺរលាកបំពង់កបាន។ ផ្លែចេកក៏មានវីតាមីន C ដែលចាជីវជាតិជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំដែរ ។
៤-ការ៉ុត ៖ ធម្មតាអ្នកគួរតែញ៉ាំការ៉ុតទាំងឆៅពេលអ្នកមានបញ្ហាឈឺបំពង់ក ។ អ្នកពិតជានឹងដឹងថាហេតុអ្វីបានជាត្រូវញ៉ាំអាហារមួយនេះ ។ ការស្ងោការ៉ុតរួចអាចស្រួលញ៉ាំជាង ។ ការ៉ុតសម្បូរទៅដោយជីវជាតិជាច្រើនដូចជាវីតាមីន A និង C ដែលអាចជួយបំបាត់អាការឈឺបំពង់ក និងឆាប់ជាពីជំងឺនេះទៀតផង ។
៥-ស៊ុតចៀន ៖ មិនខ្វល់ថាអ្នកចៀនស៊ុតដែលមានផ្នែកពណ៌ស ឬលឿងទេ ការញ៉ាំអាហារមួយនេះគឺល្អចំពោះសុខភាពបើសិនជាអ្នកកំពុងតែព្យាយាមលុបបំបាត់បញ្ហាឈឺបំពង់ក ។ វាគឺជាប្រភពដ៏អស្ចារ្យមួយរបស់ជាតិប្រូតេអ៊ីន ហើយក៏ជួយដោះស្រាយបញ្ហារលាកបានដែរ ។ យកល្អគួរតែជ្រើសរើសស៊ុតចៀនកាឡុកព្រោះវាមានគ្រឿងផ្សំច្រើន (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ