លោកយាយ​សុំ​អង្វរ​ជួយ​ពួក​គាត់​ទាំង​៣​នាក់​ផង​នូវ​ជីវិត​ចុង​ក្រោយ​នេះ


ខេត្តស្វាយរៀង ៖ គួរ​អោយ​អាណិតអាសូរ​ជា​ពន់ពេក ពេល​ឃើញ​ទាំង​លោកតា និង​លោកយាយ ដែល​មាន​វ័យ​៨៣​ឆ្នាំទៅហើយ រស់នៅ​ក្រលំបាក​តោកយ៉ាក​ក្នុងផ្ទះ​ខ្ទម​តូច ជញ្ជាំង​បាំង​ស្លឹក​ត្នោត និង​ដំបូល​ប្រក់​ស័ង្កសី រនាបឫស្សី ។

ម្យ៉ាង​ពួក​គាត់​ទាំង​២​នាក់​ចាស់ជរា​ធ្វើ​ការងារ​អ្វី​ក៏​មិនកើត ហើយ​គ្មាន​កូនចៅ​នៅ​ជាមួយ​មើលថែ​ឬ​រៀបចំ​បាយ​ទឹក​នំចំណី​ឲ្យ​នោះ​ទេ​ គឺ​រស់នៅ​ដោយ​អ្នក​ជិតខាង​ហុច​បាយ​សម្ល​បន្តិចបន្តួច​គ្រាន់​បាន​ហូប​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ជួនកាល​ក៏​មានកូន​ស្រី​ម្នាក់​រស់នៅ​ក្នុងភូមិ​នោះ​ដែរ​បាន​យក​បាយ​ម្ហូប​ឲ្យ​ពិសារ ជួនកាល​ក៏​អត់​មានអី​ពិសា​ គឺ​គួរ​អាណិតអាសូ​រ​ដល់​ពួក​គាត់​ខ្លាំង​ណាស់​ខ្វះ​ម្ហូបអាហារ​ពិសារ ពេល​ចាស់ជរា​ហើយ​ថែម​ទាំង​ចៅ​យក​ឪពុក​ដែល​មាន​ជម្ងឺ​ដេក​ដួល​នឹង​កន្ទេល​ម្នាក់​ទៀត​ឲ្យ​ពួក​គាត់​មើលថែ តែ​គ្មាន​ផ្តល់​អាហារ ឬ​ថ្នាំសង្កូវ​ព្យាបាល​ទៀត តើ​ពិបាក​យ៉ាងណា​។

លោកយាយ​ឈ្មោះ​សឹង យ៉ា អាយុ​៨៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​អាយុ​៨៣​ដូច​គ្នា ពួក​គាត់​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង​។

លោកយាយ​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ឱ្យ​ដឹង​ថា គាត់​មានកូន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​មាន​ទីលំនៅ​ជិត​ផ្ទះ​លោកយាយ ហើយ​កូនប្រុស​របស់​គាត់​ដែល​ដេក​ឈឺ​នឹង​កន្ទេល​នោះ​មានឈ្មោះ កឹ​ម ព្រុ​ន អាយុ​៥៥​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៦​នាក់ ហើយ​កូនប្រុស​របស់​ពួក​គាត់​នេះ​មាន​ជំងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​។

ចាប់តាំងពី​កូនប្រុស​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ​មក ប្រពន្ធ​និង​កូន​ៗ​បាន​យក​មក​ដាក់​ចោល​អោយ​នៅ​ជាមួយ​ពួក​គាត់​ដែល​ជា​មនុស្ស​ចាស់ជរា​មើលថែ​ទៅ​វិញ ហើយ​មិន​បាន​ផ្តល់​អង្ករ ឬ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ​។ រាល់ថ្ងៃ​ពួក​គាត់​រស់​ដោយសារ​មាន​អ្នក​ជិតខាង ហើយ​និង​កូនស្រី​បាន​ហុច​បាយ​សម្ល​អោយ​ពួក​គាត់​ហូប​ប៉ុណ្ណោះ​។

លោកយាយ​បានអោយ​ដឹង​ទៀត​ថា ចំពោះ​កូនចៅ​ទាំងអស់ មិនសូវ​គិតគូរ​ដល់​ពួក​គាត់​នោះ​ទេ រាប់​ឆ្នាំ​មក​ហើយ សឹងតែ​មិន​មក​អើត​មើល​ពួក​គាត់​ឡើយ ទំនង​ពួក​គេ​ប្រហែល​បំភ្លេច ហើយ​គិត​ថា​គ្មាន​ម៉ែ​ឪ​នៅ​រស់​ទេ​មើលទៅ​។

លោកយាយ សឹង យ៉ា បាន​អំពាវនាវ​សុំ​អោយ​សប្បុរសជន​មេត្តា​ជួយ​ដល់​ពួក​គាត់​ទាំង​៣​នាក់​ដែល​កំពុង​ជួប​ទុក្ខវេទនា ណាមួយ​ពួក​គាត់​ចាស់ជរា​ធ្វើ​អ្វី​ក៏​មិនកើត​ថែម​ទាំង​ត្រូវ​មើលថែ​កូនប្រុស​មាន​ជំងឺ​ដេក​ដួល​នៅ​លើ​កន្ទេល​ទៀត ។ សូម​សប្បុរសជន​មេត្តា​ជួយ​ផ្តល់​ម្ហូបអាហារ អង្ករ ឬ​គ្រឿង​បរិភោគ​និង​ឧបភោគ​និង​ថវិកា​ជូន​ដល់​លោកតា​និង​យាយ​បាន​ផ្គត់ផ្គង់​ជីវភាព​នូវ​ជីវិត​ចុង​ក្រោយ​នេះ​ផង​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ