ពលរដ្ឋ​ពិតជា​សប្បាយ​ចិត្តជា​ខ្លាំង​សម្រាប់​ផ្លូវ និង​ស្ពាន​នេះ


ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​លើ​កោះ​រកគោ​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ដែល​តាំង​តែ​ពី​ដើម​មក​កូនចៅ​ទៅ​រៀន​អ្នកជំងឺ​ទៅ​ពេទ្យ និង​ដឹក​ជញ្ជូន​កសិផល​ទៅ​ផ្សារ​ឆ្លង​ដោយ​ទូក ក្បូនឫស្សី ហែល​ទឹក និង​លី​សែង យ៉ាង​លំបាក​វេទនា​នោះ ឥឡូវនេះ​បាន​ទទួល​ផ្លូវ​គ្រួ​ស​ក្រហម និង​ស្ពាន​សម្រាប់​ធ្វើ​ដំណើរ​ហើយ ដែល​កសាង​ដោយ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​។

នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​ជាម​ហា​គ្រួសារ​សន្តិភាព​នោះ​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវ និង​ស្ពាន​នោះ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន​៩៩៩​នាក់ ។

លោក ទី​នរិន្ទ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ និង​ជា​អ្នក​ផ្ដួច​ផ្ដើមកសាង​ផ្លូវ និង​ស្ពាន​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​អង្គ្រង​នោះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​គ្រួ​ស​ក្រហម​មាន​ប្រវែង​៦.៥០០​ម និង​ស្ពានឈើ​ម​ប្រវែង​៨៣​ម៉ែត្រ​បាន​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​សាងសង់​មិន​អាច​ទៅ​រួច ដោយសារ​ទឹកស្ទឹង​នៅ​គោលដៅ​នេះ​អត់​ស្រក​ទាំង​ឆ្នាំ​២០១៧ និង​២០១៨ ។ លុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើបបាន​សាងសង់ និង​រួច​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា​ឆ្នាំ​២០១៩ ទើប​ធ្វើ​ពិធី​សម្ភោ​ធ​នៅ​ថ្ងៃនេះ ។

លោក​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ​ក្រុមការងារ​ស្រុក​ភ្នំក្រវាញ​បាន​សាងសង់​ស្ពាន​ចំនួន​០៤​ហើយ ទី​១ ស្ពាន​កំពង់​ល្វា ត​ភ្ជាប់​ពី​ឃុំ​លា​ច​ទៅ​ឃុំ​សំរោង​ប្រវែង​១៦០​ម៉ែត្រ ទី​២ ស្ពាន​អូរ​ព្រាល ត​ភ្ជាប់​ពី​ឃុំ​រកា​តទៅ​ឃុំ​សំរោង​ប្រវែង​៥២​ម៉ែត្រ ទី​៣ ស្ពាន​ជី​នី​ក ក្នុង​ឃុំ​ស​ន្ទ្រែ ប្រវែង​៥២​ម៉ែត្រ និង​ទី​៤ គឺ​ស្ពាន​កោះ​រកគោ ក្នុង​ឃុំ​សំរោង​ប្រវែង​៨៣​ម៉ែត្រ ចំណាយ​អស់​ថវិការ​សរុប ៥៤.០៩០​ដុល្លារ ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា ស្ពាន និង​ផ្លូវ​នេះ​ពិតជា​សមិទ្ធផល​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញពី​ធ្លុង​មហា​សាមគ្គី​រវាង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យើង​នៅ​ទី​នេះ ។ ស្ពាន​នេះ​មិនមែន​ជា​ស្ពាន​ទី​១ សម្រាប់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​ក្រុមការងារ​បាន​សាងសង់​ស្ពាន​ជា​ច្រើន​នៅ​គ្រប់​ទីកន្លែង​ទាំង​វែង​ទាំង​ខ្លី មាន​ស្ពានថ្ម ស្ពានដែក និង​ស្ពានឈើ ដើម្បី​បំរើ​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​យើង ។

លោក​បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ក៏​ដូច​ជា បណ្ដា​ឃុំ​ផ្សេង​ៗ​ទៀត​នៅ​ក្នុងស្រុក​ភ្នំក្រវាញ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ផ្ទុយ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ឃុំ​ផ្សេង មិន​ត្រឹមតែ​មិន​ចូលរួម​ទេ ថែម​ទាំង​ប្រឆាំង​រារាំង​ទៀត​ផង ។ ផ្លូវ និង​ស្ពាន​នេះ​សូម​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ប្រើប្រាស់​ចាប់ពី​ពេល​នេះ​តទៅ ហើយ​សូម​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ផង ដើម្បី​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ