ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ទៅ​សុំ​សីល​មួយ​ភ្លែត​សោះ បែរមក​វិញ​ផ្អើល​ពេញ​ហ្នឹង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ករណី​ចោរលួច​ម៉ូតូ​ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​លោក​អ៊ុំ​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​វត្ត​ត្រពាំង​ឈូក ដើម្បី​ទៅ​សុំ​សីល តែ​អកុសល​អាក្រក់​ត្រូវ​ចោរលួច​យក​ទៅ​បាត់​មួយ​ពព្រិច​ភ្នែក​បាន​យ៉ាង​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​ធ្វើ​ឲ្យ​មានការ​ផ្អើល​តែ​ម្តង នៅ​ក្នុង​វត្ត​ត្រពាំង​ឈូង…

ខេត្តកណ្តាល ៖ ករណី​ចោរលួច​ម៉ូតូ​ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​លោក​អ៊ុំ​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​វត្ត​ត្រពាំង​ឈូក ដើម្បី​ទៅ​សុំ​សីល តែ​អកុសល​អាក្រក់​ត្រូវ​ចោរលួច​យក​ទៅ​បាត់​មួយ​ពព្រិច​ភ្នែក​បាន​យ៉ាង​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​ធ្វើ​ឲ្យ​មានការ​ផ្អើល​តែ​ម្តង នៅ​ក្នុង​វត្ត​ត្រពាំង​ឈូង ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។

តែ​អ្វី​គួរ​អោយ​ភ្ញាក់​យ៉ាង​ខ្លាំង​នោះ​គេ​បាន​លាន់មាត់​គ្រប់​គ្នា​ថា ចោរ​នេះ​ហ៊ាន​ណាស់ ហ៊ាន​លួច​ដោយ​មិន​ញញើត ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ងួ​ន ទិ​ត ភេទ​ប្រុស អាយុ​៧០​ជាង មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។ បើ​តាម​បងស្រី​ឈ្មោះ ងួ​ន វួ​ច​នា ភេទ​ស្រី ត្រូវជា​កូន​របស់​ជន​រង​គ្រោះ​ឈ្មោះ ងួ​ន ទិ​ត បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​របស់​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AC-6834 ទៅ​វត្ត​ត្រពាំង​ឈូក ដើម្បី​សុំ​សីល ។ បន្ទាប់​ពី​ឪពុក​របស់​គាត់​ឡើង​ទៅ​សុំ​សីល​មួយ​ភ្លេ​ត ស្រាប់តែ​ឪពុក​គាត់​ចុះ​មក​វិញ​រក​ម៉ូតូ​អត់​ឃើញ ទើប​ឆោ​រ​ឡោរ រួច​ទៅ​ដាក់​ពាក្យបណ្តឹង ។

ពាក់ព័ន្ធ និង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​លោក​វរសេនីយ៍ រស់ ច​ន្ថា​រ អធិការ​នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​អត់​បានដឹង​ទេ​រឿង​នេះ​ទេ ដោយ​គ្មាន​អ្នករាយការណ៍​ប្រាប់ ហើយ​លោក​នៅ​អធិការ​រហូត ។ ប្រជាពលរដ្ឋ​កំពុង​តែ​រង់ចាំ​មើល​ថា តើ​លោក​អធិការ​ឡើង​ថ្មី​ដែល​គេ​ដឹង​ថា ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​សមត្ថភាព អា​ចរកជន​សង្ស័យ​ចោរលួច​កំ​ប៉ិច​កំប៉ុក​នេះ​បាន​ដែរ​ឬទេ​…​? ហើយ​ក៏​គេ​ដឹង​ដែរ​ថា​លោក​រស់ ច​ន្ថា​រ ខណៈ​នៅ​កាន់​តំណែង​នៅ​ជា​អធិការ​នគរបាល​ស្រុកលើ​ដែក​ក៏​មាន​បទល្មើស​សន្តិសុខ​សង្គម​ជា​ច្រើន​ករណី​កើតឡើង​ច្រើន​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ