ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​លី​ត ចំរើន និង​កូយ ឡាយ ក្លាយជា​ម្ចាស់​​ប្រាក់​លាន​ក្រោយ​ផ្ដួល​ថៃ​នៅ​ក្នុង​ទឹក​ទី​4

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​អេ​លី​ត ចំរើន​មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​កូយ ឡាយ​មក​ពី​ក្លិប​កង​ពល​តូច​​ឆត្រយោង​៩១១ ពិតជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​បន្ទាប់​ពី​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​ទៅ​នេះ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​អេ​លី​ត ចំរើន​មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​កូយ ឡាយ​មក​ពី​ក្លិប​កង​ពល​តូច​​ឆត្រយោង​៩១១ ពិតជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​បន្ទាប់​ពី​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​ទៅ​នេះ ។

ការ​ប្រកួត​ពេល​នោះ​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣​គឺ​មាន​សភាព​តឹងតែង​យ៉ាង​ខ្លាំង ដោយ​សារ​ភាគី​ទាំង​សងខាង​មានឱកាស​វាយបក​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​គ្រាន់តែ​ចូល​ដល់​ទឹក​ទី​៤​ភ្លាម អេ​លី​ត ចំរើន បាន​ព្យាយាម​ទាត់​ល្វែង​ក្រោម​ជា​ច្រើន​ជើង រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បាត់បង់​ជំហរ ប្រកួត​លែង​កើត​ហើយ​ត្រូវ​អាជ្ញា​កណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង​។

ចំណែក​កូយ ឡាយ​វិញ បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​ធី​នឹង ប្រាណ​សង​ហុ​ក ឱ្យ​សន្លប់​ក្រោក​លែង​រួច​នៅ​ត្រឹម​ទឹក​ទី​៤ ។ ការ​ប្រកួត​ក៏​មាន​ភាពស្វិតស្វាញ​ណាស់​ដែរ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​អី​ការ​ប្រកួត​គ្នា​ពីរ​ទឹក​ដំបូង ទាំង​សងខាង​សុទ្ធតែ​មានឱកាស​ផ្ដួល​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​កូយ ឡាយ រក្សា​ទម្រង់​នៃ​ការ​វាយ​ចេញ​បាន​ល្អ​ជាង​ថែម​ទាំង​វាយ​ចូល​គោលដៅ​បាន​ច្រើន​ទៀត​ផង ។

កីឡាករ​ថៃ ប្រាន​សង​ហុ​ក ចាប់ផ្ដើម​ស្រុត​កម្លាំង​បន្តិច​ម្ដង​ៗ ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣ ។ គ្រាន់ តែ​ចូល​ដល់​ទឹក​ទី​៤​ភ្លាម ផ្លែ​កែង​និង​ជង្គង់​កូយ​ឡាយ បុក​យ៉ាង​សន្ធាប់​ទៅ​លើ​កីឡាករ​ថៃ ចូល​ពោះ​ទឹក​និង​ផ្ទៃមុខ​ពេញ​ៗ បណ្ដាល​ឱ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ដួល​ក្រោក​លែង​រួច​តែ​ម្ដង​។

រីឯ​គូ​មិត្តភាព​វិញ ឌុន រ៉ា​យ៉ា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា បាន​យកឈ្នះ​ផ​ន សុខ​វិបុល មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ ខណៈ សេក ចៅ​ជូត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​បាន​ចាញ់​ពិន្ទុ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ