បុរសកូឡុំប៊ីម្នាក់ត្រូវប្រពន្ធតាមទាន់លួចទាក់ទងស្រី ក៏ត្រូវនាងបញ្ជាឲ្យគេដោះខោអាវស្រាតននលដេកលើដំបូលរថយន្ត និងបើកបង្ហាញឲ្យអ្នកស្រុកបានឃើញនៅក្នុងទីក្រុង ។
សារព័ត៌មានរបស់កូឡុំប៊ីផ្សាយថា កាលពីពេល ថ្មីៗកន្លងមកលោកចាយរ៉ូ វ៉ាហ្គាស (Jairo Vargas) ត្រូវប្រពន្ធតាមទាន់ពេលកំពុងនៅជាមួយស្រីក្នុងសណ្ឋាគារ នៅក្រុងBarranquilla ក្បែរមាត់សមុទ្រការីបៀន ។
បុរសជាប្តីបានលុតជង្គង់សុំទោសប្រពន្ធ ហើយនាងក៏ព្រម ប៉ុន្តែមានលក្ខខណ្ឌមួយ គឺឲ្យគេដេកស្រាតនៅពីលើដំបូលរថយន្តបង្ហាញសាធារណជននៅទូទាំងទីក្រុង ។ មនុស្សម្នាបានសម្លឹងមើលបុរសអាក្រាត ខណៈស្ត្រីជាប្រពន្ធបានប្រកាសឈ្មោះរបស់គេទៀតផង ។
ប៉ូលិសកូឡុំប៊ី បានឃាត់ឲ្យឈប់ និងចាប់ខ្លួនប្តីប្រពន្ធនោះ ដោយចោទប្រកាន់ពីបទរំខាននៅទីសាធារណៈលើដងផ្លូវ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ