ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ដុត​ផាវ​លេង​មានអី​ផ្ទុះ​បែក​ដាច់​ចង្កា​កឺ​ម​ម្នាក់​យ៉ាង​តក់ស្លុត

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ពីរ​នាក់​ដុត​ផាវ​គ្រាប់បែក​លេង​ផ្ទុះ បណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ​ម្នាក់​ចំ​មាត់ដាច់​ចង្កា​កឺ​ម របួស​យ៉ាងធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ហេតុ​ការ​គ្រោះថ្នាក់​ដោយសារ​ដុត​ផាវ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​១២​នាទី ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ពីរ​នាក់​ដុត​ផាវ​គ្រាប់បែក​លេង​ផ្ទុះ បណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ​ម្នាក់​ចំ​មាត់ដាច់​ចង្កា​កឺ​ម របួស​យ៉ាងធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ហេតុ​ការ​គ្រោះថ្នាក់​ដោយសារ​ដុត​ផាវ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​១២​នាទី ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ផា រី (​ហៅ​សា​ឌឿ​) ស្ថិត​នៅ​ក្នុងភូមិ​ដី​ឡូ​តិ៍ (​ឡឥដ្ឋ​) ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ខាំ ផុត ភេទ​ប្រុស​អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា របួស់ធ្ងន់​ដាច់​ចង្កា​កឺ​ម ។ ម្នាក់​ទៀត​ឈ្មោះ​ផា រី​(​ហៅ​សា​ឌឿ​) ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា មិន​មាន​ត្រូវ​របួស​ទេ ។ អ្នក​ទាំង​ពីរ​ខាងលើ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដី​ឡូ​តិ៍​(​ឡរ​ឥដ្ឋ​) ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ក្រោយ​ពេល​កើតហេតុ លោក​អធិការ​នគ​បាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង និង​បញ្ជូន​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ភ្លាម​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ