ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យល់​ដឹងពី «​ជំងឺ​ពក.ក» ឱ្យកាន់​កាន់​តែ​ច្បាស់

4 ឆ្នាំ មុន

ជំងឺពក.ក គឺជា​ការ​រីក​ធំ​មាន​លក្ខណៈ​ខុស​ប្រក្រតី​នៃ​ក្រ​ពេញទី​រ៉ូ​អុីតរបស់​អ្នក​។ បើ​ទោះបីជា​ការ​ពក.​ក ជា​ធម្មតា​មិន​មានការ​ឈឺចាប់​អ្វី​ក៏​ដោយ តែ​ការ​ពក.​ក​ដ៏​ធំ​អាច​បណ្តាល​ឲ្យ​អ្នក​ក្អក និង​ធ្វើ​ឲ្យ​វា​មានការ​លំបាក​ក្នុង​ការ​លេប​អាហារ ឬ​ដកដង្ហើម​។ មូលហេតុ​ជា​ទូទៅ​បំផុត​នៃ​ការ​ពក​ក​នៅ​ទូ​ទាំង​ពិភពលោក គឺ​កង្វះ​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​របប​អាហារ​។ នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ជា​កន្លែង​ដែល​មានការ​ប្រើប្រាស់​អំបិលអុីយ៉ូត​ជា​ទូទៅ…

ជំងឺពក.ក គឺជា​ការ​រីក​ធំ​មាន​លក្ខណៈ​ខុស​ប្រក្រតី​នៃ​ក្រ​ពេញទី​រ៉ូ​អុីតរបស់​អ្នក​។ បើ​ទោះបីជា​ការ​ពក.​ក ជា​ធម្មតា​មិន​មានការ​ឈឺចាប់​អ្វី​ក៏​ដោយ តែ​ការ​ពក.​ក​ដ៏​ធំ​អាច​បណ្តាល​ឲ្យ​អ្នក​ក្អក និង​ធ្វើ​ឲ្យ​វា​មានការ​លំបាក​ក្នុង​ការ​លេប​អាហារ ឬ​ដកដង្ហើម​។

មូលហេតុ​ជា​ទូទៅ​បំផុត​នៃ​ការ​ពក​ក​នៅ​ទូ​ទាំង​ពិភពលោក គឺ​កង្វះ​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​របប​អាហារ​។ នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ជា​កន្លែង​ដែល​មានការ​ប្រើប្រាស់​អំបិលអុីយ៉ូត​ជា​ទូទៅ ការ​ពក​ក គឺ​កើតឡើង​ដោយ​សារ​តែ​ការ​ផលិត​អ័រម៉ូន​ទី​រ៉ូ​អុីត​តិច​ពេក ឬ​ច្រើន​ពេក ឬ​មក​ពី​ការ​មាន​ដុំ​ដែល​លូតលាស់​នៅ​ក្នុង​ក្រពេញ​របស់​វា​។

ការ​ព្យាបាល គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ពក​.ក រោគ​សញ្ញា​របស់​អ្នក និង​មូលហេតុ​។ ពក.​ក​តូច​ដែល​មិន​អាច​​សម្គាល់​ឃើញ​បាន និង​មិន​បណ្តាល​ឲ្យ​មាន​បញ្ហា​ជា​ធម្មតា​មិន​ត្រូវការ​ការ​ព្យាបាល​នោះ​ទេ​។ ប្រសិន​បើ​អ្នកមាន​ពក.​ក​ត្រូវ​បាន​បង្ក​ឡើង​ដោយ​របប​អាហារ​ដែល​អ្នក​ញ៉ាំ សូម​អនុវត្ត​តាម​យោបល់​ទាំងនេះ ៖

• ទទួលទាន​ជាតិ​អុីយ៉ូត​ឲ្យ​បាន​គ្រប់គ្រាន់​ ៖ ដើម្បី​ធានា​ថា ​អ្នក​ទទួល​បាន​ជាតិ​អុីយ៉ូត​បាន​គ្រប់គ្រាន់ សូម​ប្រើ​អំបិលអុីយ៉ូត ឬ​បរិភោគ​អាហារ​សមុទ្រ ឬ​សា​រ៉ា​យ (​សូ​សី គឺជា​ប្រភព​ដ៏​ល្អ​នៃ​សា​រ៉ា​យ​សមុទ្រ​) ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។ បង្គា និង​ខ្យង​ដទៃ​ទៀត​មាន​ជាតិ​អុីយ៉ូត​ខ្ពស់​។

ប្រសិនបើ​អ្នក​រស់នៅ​ជិត​ឆ្នេរ ផ្លែ​ឈើ និង​បន្លែ​ដែល​ដាំ​ដុះ​ក្នុងស្រុក​ទំនងជា​មាន​ជាតិ​អុីយ៉ូត​មួយ​ចំនួន​ផង​ដែរ ក៏​ដូច​ជា​ទឹកដោះគោ និង​យ៉ា​អួរ​ផង​ដែរ​។ អ្នក​រាល់គ្នា​ត្រូវការ​ប្រហែលជា​១៥០​មីក្រូ​ក្រាម​នៃ​ជាតិ​អុីយ៉ូត​ក្នុង​មួយ​ថ្ងៃ (​ចំនួន​នេះ​គឺ​តិច​ជាង​ពាក់កណ្តាល​ស្លាបព្រា​កាហ្វេ​ទៅ​ទៀត​)​។ ប៉ុន្តែ​បរិមាណ​គ្រប់គ្រាន់​គឺ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន និង​សម្រាប់​ទារក​ព្រមទាំង​កុមារ​ផង​ដែរ​។

• កាត់​បន្ថយ​ការ​ប្រើប្រាស់​ជាតិ​អុីយ៉ូត ៖ បើ​ទោះបីជា​វា​ជា​រឿង​ដែល​កម្រ ការ​ទទួលទាន​ជាតិ​អុីយ៉ូត​ច្រើន​ពេក ពេល​ខ្លះ​ក៏​នាំ​ឲ្យ​មាន​ពក​ក​ផង​ដែរ​។ ប្រសិនបើ​លើស​អុីយ៉ូត​គឺជា​បញ្ហា សូម​ជៀសវាង​ការ​ញ៉ាំ​អំបិល​អុីយ៉ូត ខ្យង សា​រ៉ា​យ និង​អាហារ​បំប៉ន​ជាតិ​អុីយ៉ូត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ