ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំងឺស្រឺត​» តើរបៀប​រស់នៅ និង​ការ​ថែទាំ​ខ្លួនឯង​បែបណា?

4 ឆ្នាំ មុន

ស្រឺ​ត គឺជា​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដែល​កើត​មាន​ឡើង​មួយ​រំពេច​ដែល​បង្ក​ឡើង​ដោយ​ការ​មាន​ប្រតិកម្ម​របស់​រាង​កាយ​យ៉ាងធ្ងន់ធ្ងរ នៅ​ពេល​ដែល​មិន​មាន​គ្រោះថ្នាក់​ពិតប្រាកដ​ដូច​ជា​អ្នកជំងឺ គិត ឬ​មូលហេតុ​ច្បាស់លាស់​។ ស្រឺ​ត គឺ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​។ នៅ​ពេល​ដែល​ស្រឺ​ត​បាន​កើតឡើង អ្នក​អាច​គិត​ថា​អ្នក​កំពុង​តែ​បាត់​ការ​គ្រប់គ្រង​លើ​ខ្លួនឯង…

ស្រឺ​ត គឺជា​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដែល​កើត​មាន​ឡើង​មួយ​រំពេច​ដែល​បង្ក​ឡើង​ដោយ​ការ​មាន​ប្រតិកម្ម​របស់​រាង​កាយ​យ៉ាងធ្ងន់ធ្ងរ នៅ​ពេល​ដែល​មិន​មាន​គ្រោះថ្នាក់​ពិតប្រាកដ​ដូច​ជា​អ្នកជំងឺ គិត ឬ​មូលហេតុ​ច្បាស់លាស់​។ ស្រឺ​ត គឺ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​។ នៅ​ពេល​ដែល​ស្រឺ​ត​បាន​កើតឡើង អ្នក​អាច​គិត​ថា​អ្នក​កំពុង​តែ​បាត់​ការ​គ្រប់គ្រង​លើ​ខ្លួនឯង កំពុង​តែ​ជិត​គាំងបេះដូង ឬ​អាច​ជិត​ស្លាប់​ទៀត​ផង​។

មនុស្ស​ជា​ច្រើន​អាច​មាន​ជំងឺស្រឺត​នេះ​ត្រឹមតែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ហើយ​បញ្ហា​បាន​ចេញ​ឆ្ងាយ​នៅ​ពេល​ដែល​ស្ថានភាព​ស្ត្រេ​សត្រូវ​បាន​បញ្ចប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​ស្រឺ​ត​ញឺ​ក​ញាប់​ពេក ឬ​កើត​ដោយ​មិន​អាច​ដឹង​មុន​បាន ឬ​មានការ​ភ័យ​ខ្លាច ការ​ស្រឺ​ត​ដទៃ​ទៀត​ក្នុង​រយៈពេល​យូរ នោះ​អ្នក​គឺ​ប្រហែលជា​មាន​ជំងឺស្រឺត​។

របៀប​រស់នៅ និង​ការ​ថែទាំ​ខ្លួនឯង​ពេល​មាន​ស្រឺ​ត ៖ ខណៈ​ដែល​ស្រឺ​ត និង​ជំងឺស្រឺត គឺ​មាន​អត្ថប្រយោជន៍​ពី​ការ​ព្យាបាល​ដោយ​អ្នកជំនាញ អ្នក​ក៏​អាច​ជួយ​គ្រប់គ្រង​រោគ​សញ្ញា​ដោយ​ខ្លួនឯង​ផ្ទាល់​បាន​ផង​ដែរ​។

របៀប​រស់នៅ​មួយ​ចំនួន និង​ការ​ថែទាំ​ដោយ​ខ្លួនឯង​ដែល​អ្នក​អាច​ធ្វើ​បាន​ទាំងនោះ​រួម​មាន ៖ • ត្រូវ​តែ​អនុវត្ត​ឲ្យ​ដឹ​ត​ដល់​នឹង​ផែនការ​នៃ​ការ​ព្យាបាល​របស់​អ្នក ៖ ការ​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​របស់​អ្នក​អាច​ជា​ការ​លំបាក ប៉ុន្តែ​ការ​ព្យាបាល​អាច​ជួយ​អ្នក​បាន​។ • ចូលរួម​ជាមួយ​ក្រុមគាំទ្រ​អ្នកមាន​ជំងឺស្រឺត ៖ ចូលរួម​ជាមួយ​ក្រុម​មនុស្ស​ដែល​មានការ​ស្រឺ​ត ឬ​ជំងឺ​ថប់​បារម្ភ​អាច​ភ្ជាប់​អ្នក​ជាមួយ​អ្នក​ផ្សេង​ដែល​បាន​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ​។• ជៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន ស្រា និង​ថ្នាំ​ញឿ​ន​៖ ទាំង​អស់នេះ​អាច​ធ្វើ​ឲ្យ​មានការ​ស្រឺ​ត ឬ​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​នៃ​ជំងឺស្រឺត​របស់​អ្នក​។

• គ្រប់គ្រង​ភាព​តានតឹង និង​ការ​សំរាកលំហែ​៖ ឧទាហរណ៍​ការ​ហាត់​យូ​ហ្គា ការ​ដកដង្ហើម​ជ្រៅ​ៗ ហើយ​ហាត់​ការ​សម្រាក​សាច់ដុំ​បន្តិច​ម្តង​ៗ​ដូច​ជា​បន្តឹង​សាច់ដុំ​មួយ​ហើយ​បន្ទាប់​មក​សម្រាក់​សាច់ដុំ​ទាំងស្រុង​រហូត​ដល់​គ្រប់​សាច់ដុំ​ក្នុង​រាង​កាយ​គឺ​ត្រូវ​បាន​សម្រាក​។ • ធ្វើ​សកម្ម​ខាង​រាង​កាយ ៖ សកម្មភាព​ហាត់ប្រាណ​អាច​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្ងប់​អារម្មណ៍​របស់​អ្នក​បាន​ផង​ដែរ​។ និង • គេង​ឲ្យ​បាន​គ្រប់គ្រាន់​៖ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដូច្នេះ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ងងុយគេង​ក្នុងអំឡុងពេល​ថ្ងៃ​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ