ពុទ្ធសាសនា នៅ​តែ​ជា​មូលដ្ឋា​ន​ផ្ដល់​ចំណេះ​ដឹ​ង​សម្រាប់​កូន​ខ្មែរ​មិន​ត្រឹម​ផ្នែក​ផ្លូវ​ធម៌​​មួយ​មុខ​នោះ​ទេ


ខេត្ត​កំពង់​ធំ ៖ បើតាម​ឯកឧត្ដម ជា​ចាន់​តូ បាន​ថ្លែង​ថា ​វិស័យ​ព្រះពុទ្ធ​សាសនា​ពិសេស​វត្ត​អារាម​មិន​គ្រាន់​តែ​​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ផ្ដល់​ឲ្យ​នូវ​ចំណេះដឹង​ផ្នែក​ផ្លូវធម៌​ដល់​កុលបុត្រ​កូន​ខ្មែរ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។​ ប៉ុន្តែ​ក៏​នូវ​បាន​ផ្ដល់​ការ​ជឿ​ង​ជាក់​ដល់​ប្រជាពលរដ្ឋ​ចំពោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ថែម​ទៀត​ផង។ ជាក់ស្ដែង​រាល់​សមិទ្ធផល​នានា​ដែល​បាន​រួម​គ្នា​កសាង​ក្នុង​វត្ត​ក្រយា​ជា​សក្ខីភាព​ស្រាប់​។

នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្ដម ជា ចាន់​តូ ទេ​សា​ភិបាល​នៃ​ធនាគា​ជាតិ​កម្ពុជា​ក្នុង​ឱកាស​ដែល​ឯក​ឧត្ដម ​និង​លោក​ជំទាវ​ខៀវ ស៊ី​ណា ​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ពុទ្ធិ​កម​ឋ​ម​សិក្សា និង​សមិទ្ធផល​នានា​វត្ត​ក្រយា​ ស្ថិត​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុស​ន្ទុ​ក នៅ​ថ្ងៃ​ទី​៨ មិថុនា ​ឆ្នាំ​២០១៩​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម ទេសាភិបាល​នូវ​បាន​បញ្ជាក់​ដែរ​ថា​ ÷​ ដោយសារ​តែ​វិស័យ​ព្រះពុទ្ធ​សាសនា​​មាន​តួនាទី​សំខាន់ ​ទើប​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​បាន​ចូលរួម​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​ការ​កសាង​សមិទ្ធផល​នានា និង​ការ​ទ្រ​ទ្រ​ង់​​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​គ្រប់​ទី​វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​។​ តាម​រយៈ​សកម្មភាព​នេះ​ ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត ល្អ​ប្រសើរ ប្រកបដោយ​សីលធម៌ គុណធម៌​របស់​ប្រជាជាតិ​កម្ពុជា ​ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់​ថា ព្រះពុទ្ធ​​សាសនា​​​ជា​សាសនា​របស់​រដ្ឋ​នោះ​ផង​ដែរ​។​ ជាមួយ​នេះ​ដែរ ការ​រីក​ចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ ក៏​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចាំង​ឲ្យ​ឃើញ​ថា​ កម្ពុជា​កំពុង​តែ​រីក ចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ​ និង​វិស័យ​អាណាចក្រ​ ហើយ​វិស័យ​ទាំង​ពីរ​​នេះ​ក៏​បាន​ដើរ​ទន្ទឹម​គ្នា​ផង​ដែរ​។

​ដូចនេះ​ហើយ​បានជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្តេច ពិសេស​កត្តា​សុខ​សន្តិភាព​ទាំង​រាជរដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​នោះ​រួម​ទាំង​វិស័យ​ពុទ្ធចក្រ​ផង​ដែរ​។ ជាក់ស្តែង​សមិទ្ធផល​ដែល​មាននៅ​ក្នុង​វត្ត​ក្រយា​នេះ គឺជា​ការ​កកើត​ឡើង​ពី​​កំលាំង​​សាមគ្គី​ពី​សប្បុរសជន​ និង​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ។​ ហើយ​អគារ​សាលា​ពុទ្ធិកបឋមសិក្សា
ថ្មី​នេះ​ គឺ​ពិតជា​មិន​អាច​កាត់ ផ្ដាច់​បាន​ពី​ក​ការ​ចូលរួម​ចំណែក​និង​ការ​ជឿជាក់​របស់​សមាគម​ន៍​ពុទ្ធ​​សា​និក​អន្តរជាតិ​ UDUM MARAMISSON​ប ្រទេស​ម៉ា​ឡេ​ស៊ី​មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ការ​មើលឃើញ​ពី​ការ​រីក​ចម្រើន​វិស័យ​ព្រះ​សាសនា​នៅ​កម្ពុជា​នោះ​ដែរ​។

លោក​បណ្ឌិត អ៊ុ​ង ស៊ី​យូ​ប្រធាន​សមាគម​ន៍​ព្រះ​សាសនា UDUMBARA MISSOINN ការ​កសាង​សាលា​ពុទ្ធិក​បឋម​សិក្សា​នេះ​មិន​គ្រាន់តែ​ជួយ​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មាន​ត្រឹម​ឲ្យ​មាន
​ចំណេះដឹង​នោះ​ទេ​។ ​ប៉ុន្តែ​តាម​រយៈ​នេះ​នូវ​បាន​ជួយ​ពង្រឹង​សាមគ្គីភាព​ និង​ធ្វើ​ឲ្យ​សង្គម​នៅ​ទី​នេះ​កាន់តែ​រឹង​មាំ​​ទៀត​ផង​។

ទាក់ទង​បញ្ហា​នេះ ព្រះ​ធម្ម ឃោ​សា​ចា​រ្យ​បណ្ឌិត ឃី ស​វណ្ណ​រតនា និង ព្រះ​មុនី​កោសល យ៉​ន​ សេង​យៀ​ក​ព្រះ​សាកល​វិទ្យា​ធិ​ការ​រង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​បាន​មាន​សង្ឃ​ដី​ការ​ថា ÷​ ការ​សិក្សា​បណ្តុះ​បណ្តាល​សាម​ណ​សិស្ស​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​បង្កើន​សំណេះដឹង​ដល់​សមណ​សិស្ស​គ្រប់​អង្គ ព្រោះ​វិស័យ​សាសនា បាន​កំពុង​បាន​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត និង​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ ក្នុង​ការ​គោរព​ប្រតិបត្តិ និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​​ការ​ឯកភាព​ជាតិ ការ​សិក្សាអប់រំ​ផ្លូវចិត្ត ឲ្យ​បុគ្គល​គ្រប់​រូប​ដើរ​តែ​ក្នុង​ផ្លូវ​ល្អ​។

ដូចនេះ សាលា​ពុទ្ធិក​ស​ក្សា​ក្រយា​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​និង​គ្រប់គ្រង​សមណ​សិស្ស ក៏​ដូច​ជា​ឧទ្ទេសា​ចារ្យ ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ប្រសើរ និង​ហ្មត់ចត់​នៅ​ក្ន​ង​ការ​បង្រៀន​ឲ្យ​ស្រប​តាម​កម្មវិធី​សិក្សា ដែល​អគ្គាធិ​ការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ក្រសួង​ធម្មការ​ដាក់​ចេញ​ឲ្យ​ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

សូម​បញ្ជាក់​ថា ​÷ ​អគារ​ពុទ្ធិកសិក្សា​ថ្មី​នេះ​សង់​ពី​ថ្ម​មាន​បន្ទប់៤​រួម​និង​សមិទ្ធផល​នានា​មួយ ចំនួន​​ទៀត ហើយ​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ក៏​បាន​រៀបចំ​រាប់​បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​១​ពាន់ អង្គ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ