ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់លីចបកា.ប់ផង ហើយ​ក៏​បើក​ម៉ូតូ​លឿនផង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ជិះម៉ូតូ​និងលី​​ចបកាប់ផង ​ក៏​​ជ្រុលចង្កូត​​ទៅ​បុក​ផ្ទាំង​ថ្ម​ បណ្តាលឱ្យ​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៥០​រសៀល​ថ្ងៃទី​០៧​ មិថុនា ស្ថិត​លើ​ផ្លូវលំ​ក្នុងឃុំ​គោក​កឋិន ស្រុក​ថ្មពួក…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ជិះម៉ូតូ​និងលី​​ចបកាប់ផង ​ក៏​​ជ្រុលចង្កូត​​ទៅ​បុក​ផ្ទាំង​ថ្ម​ បណ្តាលឱ្យ​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៥០​រសៀល​ថ្ងៃទី​០៧​ មិថុនា ស្ថិត​លើ​ផ្លូវលំ​ក្នុងឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយខ្លួនឯង ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះ​ឈ្មោះ ឡឹប ឡោ​យ ​អាយុ​២៨​ឆ្នាំ ​​មានទីលំ​នៅ​​ក្នុងភូមិ​ថ្មី​លិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ភ្លាត់ស្នៀត​ដោយ​ខ្លួនឯង ព្រោះ​គាត់​​បើក​ម៉ូតូ​ដោយ​លី​ចបកាប់ ក្នុង​ទិស​ដៅ​ខាងលិច​ ឆ្ពោះទៅ​ទិស​ខាងកើត ក្នុង​គោលបំណង​ទៅ​មើល​ទឹក​ស្រែ ក្នុង​ល្បឿន​លឿន ។

លុះ​ធ្វើ​ដំណើរ​​ទៅ​ដល់​ចំណុច​កើតហេតុ ខាងលិច​ផ្លូវ​ចូល​ភូមិ​ព្រះ​ឈរ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ លើ​ផ្លូវលំ​អភិវឌ្ឍ​​ក្នុង​ភុ​មិ​សាស្ត្រ ឃុំ​គោក​កឋិន បាន​ជ្រុល​ទៅ​បុក​ប៉ាយ​ផ្ទាំង​ថ្ម​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ នៅ​ក្បែរ ផ្លូវ បោក​ក្បាល​នឹង​ផ្ទាំង​ថ្ម​ប៉ាយ​នោះ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​ម៉ូតូ​បាន​ខ្ទាត​ចូល​ទៅ​ក្នុង​ស្រែ ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ​ក្រោយ​ពី​កើតហេតុ កម្លាំង​ជំនាញ និង​ក​ម្ឡាំ​ង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ពិនិត្យ ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ​ជន​រង​គ្រោះ​​ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ពិតមែន ​ដោយការ​បើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។​ ​ក្រោយ​ពី​ពិនិត្យ​រួច​ សពត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារធ្វើបុណ្យតាម​ប្រពៃណី ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ