ហ៊ានយកល្បែងដ៏គ្រោះថ្នាក់នេះលេង​អួត​មិត្ត​ភក្តិ…ប៊ិះទៅហើយ


តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា យុវជន​អាយុ​២២​ឆ្នាំ​ម្នាក់​ត្រូវ​ទទួល​ការ​វះកាត់​នៅ​មន្ទីរពេទ្យ ក្រោយ​លេប​កាក់​តូច​មួយ​ចូល​ទៅ​ក្នុង​ពោះ ​ព្រោះតែ​ចង់អួត​ឱ្យមិត្ត​ភក្តិ​​ក្នុងពិធី​​ជប់លៀង​មួយ​ ។ ខណៈដែលគេ​បានយកល្បែង​នេះមក​លេង គឺផ្សងនឹងគ្រោះថ្នាក់បំផុត ។

Greig Irvine អាយុ​២២​ឆ្នាំ បាន​ជួបជុំ​គ្នា​ជាមួយ​មិត្ត​ភក្តិ ដោយ​គេ​​បង្ហាញ​ពី​ស្នៀត​លេង​សៀ​ក ដែល​ហ៊ាន​លេប​កាក់​តូច​មួយ​ចូល​ទៅ​ក្នុង​ពោះ​ ។ គេ​ធ្លាប់​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង​មក​ហើយ តាំងពី​ឆ្នាំ​មុន​ ។ តែ​រាល់ដងគេ​អាច​ជុះ​កាក់​នោះ​ចេញ​វិញ នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ តែ​លើក​នេះ ​គាត់មិន​អាច​នោះ​ទេ​ ។

ពេល​ទៅ​ដល់​​ ក្រុមគ្រូពេទ្យ​​បាន​ធ្វើការ​ថតកាំរស្មីអុិច ហើយ​ឃើញ​កាក់​នោះ​នៅ​ជាប់​បំពង់​អាហារ ដែល​ធ្វើ​ឱ្យ Irvine មិន​អាច​ទទួលទាន​អាហារ​អ្វី​បាន​សោះ មុន​ពេល​មក​ពេទ្យ​ ។ គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ដោយ​យក​បំពង់​អង់​ដូ​ស្កុប​លូក​តាម​មាត់ ដើម្បី​យក​កាក់​នោះ​ចេញ​។

ការ​យក​កាក់​ចេញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ ។ Irvine បាន​ប្រាប់​ថា ថ្វីបើ​ខ្លួន​រៀន​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង​ជា​ច្រើន​សារ​ហើយ ក៏​នឹង​មិន​ធ្វើ​វា​ទៀត​ដែរ​នៅ​ថ្ងៃ​មុខ​ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ